ទំនុកតម្កើង 37:1-40
ទំនុកតម្កើង 37:1-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មិនត្រូវចងកំហឹងនឹងអស់អ្នក ដែលប្រព្រឹត្តអំពើអាក្រក់ឡើយ ហើយក៏កុំច្រណែននឹងអស់អ្នក ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ ដ្បិតពួកគេនឹងត្រូវវិនាសសូន្យទៅយ៉ាងរហ័ស ដូចស្មៅដែលតែងតែក្រៀមស្វិត និងដូចផ្កាដែលតែងតែ ស្រពោននោះដែរ។ ចូរផ្ញើជីវិតលើព្រះអម្ចាស់ ចូរប្រព្រឹត្តអំពើល្អ នោះអ្នកនឹងរស់នៅក្នុងស្រុកនេះ យ៉ាងសុខក្សេមក្សាន្ត។ ចូរស្វែងរកសុភមង្គលពីព្រះអម្ចាស់ នោះព្រះអង្គនឹងប្រោសប្រទាននូវអ្វីៗ ដែលអ្នកប្រាថ្នាចង់បាន។ ចូរផ្ញើវាសនារបស់អ្នកទៅក្នុង ព្រះហស្ដរបស់ព្រះអង្គ ចូរផ្ញើជីវិតលើព្រះអង្គ នោះទ្រង់នឹងជួយអ្នក។ ព្រះអង្គនឹងបង្ហាញឲ្យគេឃើញថា អ្នកជាមនុស្សសុចរិត ដូចឃើញពន្លឺថ្ងៃ ហើយព្រះអង្គនឹងបង្ហាញឲ្យគេឃើញថា អ្នកជាមនុស្សទៀងត្រង់ ដូចពន្លឺនៅពេលថ្ងៃត្រង់។ ចូរស្ងប់ស្ងៀមនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយទុកចិត្តលើព្រះអង្គទៅ មិនត្រូវចងកំហឹងនឹងអ្នក ដែលបានចម្រុងចម្រើននោះឡើយ ហើយក៏មិនត្រូវចងកំហឹងនឹងមនុស្ស ដែលប្រព្រឹត្តអំពើអាក្រក់ដែរ។ ចូររំងាប់កំហឹង និងលះបង់ចិត្ត ក្ដៅក្រហាយនោះចោលទៅ កុំចងកំហឹងឡើយ ព្រោះកំហឹងតែងតែ បង្កឲ្យមានការអាក្រក់។ ព្រះអម្ចាស់នឹងកាត់កាល់អស់អ្នក ដែលប្រព្រឹត្តអំពើអាក្រក់ តែអស់អ្នកដែលសង្ឃឹមលើព្រះអង្គ នឹងទទួលទឹកដីជាមត៌ក។ នៅតែបន្តិចទៀត នឹងលែងមានមនុស្សអាក្រក់ទៀតហើយ! ទោះបីអ្នកខំរកមើលកន្លែងដែលគេធ្លាប់នៅ ក៏មិនឃើញមានអ្វីដែរ។ រីឯមនុស្សទន់ទាបវិញ គេនឹងទទួលទឹកដីជាមត៌ក ហើយនឹងបានសប្បាយសុខក្សេមក្សាន្ត។ មនុស្សអាក្រក់តែងតែឃុបឃិតប្រឆាំង នឹងមនុស្សសុចរិត ទាំងសង្កៀតធ្មេញដាក់មនុស្សសុចរិតទៀតផង ក៏ប៉ុន្តែ ព្រះអម្ចាស់សើចចំអកដាក់មនុស្សអាក្រក់ ព្រោះព្រះអង្គជ្រាបថា ពេលដែលគេត្រូវវិនាស ជិតមកដល់ហើយ។ មនុស្សអាក្រក់នាំគ្នាហូតដាវ យឹតធ្នូ ដើម្បីប្រហារជីវិតមនុស្សក្រីក្រទុគ៌ត និងអារ-កមនុស្សដែលមានចិត្តទៀងត្រង់។ ប៉ុន្តែ ដាវរបស់គេនឹងចាក់ទម្លុះ បេះដូងរបស់ខ្លួនឯង ហើយធ្នូរបស់គេនឹងត្រូវបាក់បែកអស់។ ទ្រព្យតែបន្តិចបន្តួចរបស់មនុស្សសុចរិត ប្រសើរជាងទ្រព្យសម្បត្តិស្ដុកស្ដម្ភ របស់មនុស្សអាក្រក់ ដ្បិតព្រះអម្ចាស់នឹងជួយគាំទ្រមនុស្សសុចរិត តែព្រះអង្គនឹងបំបាក់កម្លាំង របស់មនុស្សអាក្រក់វិញ។ ព្រះអម្ចាស់យកព្រះហឫទ័យទុកដាក់ នឹងជីវិតរបស់មនុស្សឥតសៅហ្មង ព្រះអង្គនឹងថែរក្សាទឹកដីរបស់គេ ឲ្យបានគង់វង្សរហូតតទៅ។ នៅគ្រាមានអាសន្ន គេនឹងមិនត្រូវអាម៉ាស់ឡើយ ហើយនៅគ្រាមានទុរ្ភិក្ស គេនឹងបានបរិភោគឆ្អែត។ រីឯមនុស្សអាក្រក់ គេនឹងត្រូវវិនាសសូន្យ ហើយខ្មាំងសត្រូវរបស់ព្រះអម្ចាស់ ក៏នឹងរលាយសូន្យទៅ ដូចវាលស្មៅខៀវខ្ចី ដែលឆេះរលាយសូន្យទៅជាផ្សែងដែរ។ មនុស្សអាក្រក់ខ្ចីអ្វីៗពីគេ ហើយមិនដែលសងវិញឡើយ រីឯមនុស្សសុចរិតវិញ តែងតែមានចិត្តទូលាយ និងចេះឲ្យរបស់របរទៅអ្នកដទៃ។ អស់អ្នកដែលព្រះអម្ចាស់ប្រទានពរ នឹងទទួលទឹកដីជាមត៌ក រីឯអ្នកដែលព្រះអង្គដាក់បណ្ដាសាវិញ នឹងត្រូវកាត់កាល់ចោល។ ព្រះអម្ចាស់ពង្រឹងជំហានរបស់មនុស្សឲ្យបានមាំមួន ហើយព្រះអង្គគាប់ព្រះហឫទ័យ នឹងមាគ៌ារបស់គេ។ ប្រសិនបើអ្នកនោះភ្លាត់ជើង គេនឹងមិនដួលដល់ដីឡើយ ព្រោះព្រះអម្ចាស់កាន់ដៃគេជាប់។ តាំងពីខ្ញុំនៅក្មេង រហូតមកទល់ពេលខ្ញុំចាស់នេះ ខ្ញុំមិនដែលឃើញព្រះអម្ចាស់បោះបង់ចោល មនុស្សសុចរិតឡើយ ហើយក៏មិនដែលឃើញកូនចៅ របស់គេសុំទានដែរ។ មនុស្សសុចរិតតែងតែមានចិត្តអាណិតមេត្តា និងចេះឲ្យរបស់របរទៅអ្នកដទៃខ្ចី គេបានទទួលកូនចៅទុកជាព្រះពរ។ ចូរចៀសវាងអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អ ធ្វើដូច្នេះ អ្នកនឹងរស់នៅលើទឹកដីនេះរហូតតទៅ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យ នឹងការអ្វីដែលត្រឹមត្រូវ ព្រះអង្គថែរក្សា អស់អ្នកដែលជឿលើព្រះអង្គជានិច្ច ព្រះអង្គមិនបោះបង់ពួកគេឡើយ តែព្រះអង្គកាត់កាល់ពូជពង្សរបស់មនុស្ស អាក្រក់ឲ្យវិនាសសាបសូន្យ។ មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌ក ហើយគេនឹងរស់នៅលើទឹកដីនោះរហូតតទៅ។ មនុស្សសុចរិតតែងតែស្រដីចេញមក នូវពាក្យពេចន៍ប្រកបដោយប្រាជ្ញា។ ហើយអណ្ដាតរបស់គេគ្រលាស់ ចេញមកនូវអ្វីដែលត្រឹមត្រូវ ក្រឹត្យវិន័យរបស់ព្រះអម្ចាស់ដក់នៅក្នុងដួងចិត្ត របស់គេ ហើយគេនឹងមិនឃ្លាតចាក ពីមាគ៌ារបស់ព្រះអង្គឡើយ។ មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយរកមធ្យោបាយចាំសម្លាប់គេផង។ ប៉ុន្តែ ព្រះអម្ចាស់មិនបោះបង់មនុស្សសុចរិត ឲ្យធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស អាក្រក់ឡើយ ហើយប្រសិនបើគេកាត់ក្ដីមនុស្សសុចរិត ទ្រង់ក៏មិនបណ្ដោយឲ្យគេដាក់ទោសបានដែរ។ ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ ហើយកាន់តាមមាគ៌ារបស់ព្រះអង្គទៅ នោះព្រះអង្គនឹងលើកកិត្តិយសអ្នកឡើង ឲ្យគ្រប់គ្រងទឹកដីជាមត៌ក ហើយអ្នកនឹងឃើញមនុស្សអាក្រក់ ត្រូវកាត់កាល់ចោល។ ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ប្រើអំណាចផ្ដាច់ការ គេរីកចម្រើនឡើង ដូចដើមឈើមានស្លឹកខៀវខ្ចីបែកមែកសាខា។ ក្រោយមក គេរលាយបាត់សូន្យទៅ ខ្ញុំខំរកមើលគេ តែរកមិនឃើញសោះ។ ចូរសង្កេតមើលមនុស្សទៀងត្រង់ ដែលគ្មានចិត្តវៀចវេរ មនុស្សសន្សំសុខ តែងតែមានអនាគតរុងរឿងជានិច្ច។ រីឯមនុស្សបាបវិញ នឹងត្រូវវិនាសសូន្យអស់ទៅ ហើយមនុស្សទមិឡ នឹងគ្មាន អនាគតភ្លឺស្វាងសោះឡើយ។ ព្រះអម្ចាស់តែងតែសង្គ្រោះមនុស្សសុចរិត ហើយព្រះអង្គជាកំពែងការពារគេ នៅគ្រាមានអាសន្ន។ ព្រះអម្ចាស់សង្គ្រោះ និងរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ ព្រះអង្គសង្គ្រោះពួកគេ ពីព្រោះពួកគេ មកជ្រកកោនក្រោមម្លប់ព្រះបារមីព្រះអង្គ។
ទំនុកតម្កើង 37:1-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្ស ដែលប្រព្រឹត្តអាក្រក់ឡើយ ក៏កុំឲ្យច្រណែននឹងពួកអ្នកដែលធ្វើការទុច្ចរិតដែរ ដ្បិតនៅបន្តិចទៀត គេនឹងត្រូវច្រូតកាត់ដូចជាស្មៅ ហើយនឹងក្រៀមស្វិតទៅ ដូចជាស្មៅខ្ចីដែរ។ ៙ ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ យ៉ាងនោះ អ្នកនឹងបាននៅក្នុងស្រុក ហើយចំអែតខ្លួនដោយសេចក្ដីពិត ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសំរេច ទ្រង់នឹងឲ្យសេចក្ដីសុចរិតរបស់អ្នកបានផ្សាយចេញ ដូចជាពន្លឺ ហើយសេចក្ដីយុត្តិធម៌របស់អ្នក ដូចជាវេលាថ្ងៃត្រង់ផង ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ កុំឲ្យក្តៅចិត្ត ដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេ ឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ។ ៙ ចូរឈប់ពីសេចក្ដីកំហឹង ហើយបោះបង់សេចក្ដីឃោរឃៅចោលចេញ កុំឲ្យក្តៅចិត្តឡើយ ដ្បិតនោះនឹងនាំឲ្យប្រព្រឹត្តអាក្រក់វិញ ពីព្រោះពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នោះនឹងបានផែនដីជាមរដក ដល់បន្តិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ អើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ។ ៙ ចំណែកមនុស្សអាក្រក់ គេគិតគូរការទាស់នឹងមនុស្សសុចរិត ក៏សំញែងធ្មេញដាក់អ្នកនោះ តែព្រះអម្ចាស់ទ្រង់នឹងសើចនឹងគេ ដ្បិតទ្រង់ជ្រាបថា ថ្ងៃកំណត់របស់គេកាន់តែជិតដល់ ពួកមនុស្សអាក្រក់បានហូតដាវជាស្រេច ហើយដំឡើងធ្នូទុក ដើម្បីនឹងទំលាក់មនុស្សទ័លក្រ ហើយនឹងមនុស្សកំសត់ទុគ៌ត ព្រមទាំងសំឡាប់អស់អ្នកដែលកាន់តាមផ្លូវទៀងត្រង់ តែដាវគេនឹងចាក់ចូលក្នុងចិត្តខ្លួនគេវិញ ហើយធ្នូគេនឹងត្រូវបាក់ ឯរបស់បន្តិចបន្តួចនៃមនុស្សសុចរិត នោះវិសេសជាជាងរបស់បរិបូរនៃមនុស្សអាក្រក់ ជាច្រើននាក់ទៅទៀត ដ្បិតដៃនៃមនុស្សអាក្រក់នឹងត្រូវបាក់ តែព្រះយេហូវ៉ាទ្រង់ទប់ទល់មនុស្សសុចរិត។ ៙ ព្រះយេហូវ៉ាទ្រង់ជ្រាបនូវអស់ទាំងថ្ងៃរបស់ មនុស្សទៀតត្រង់ ហើយមរដករបស់គេនឹងនៅជាប់ជាដរាប គេនឹងមិនត្រូវខ្មាសក្នុងគ្រាអាក្រក់ឡើយ ហើយនៅវេលាអំណត់ នោះគេនឹងបានឆ្អែត។ ៙ តែមនុស្សអាក្រក់នឹងត្រូវវិនាសទៅ ហើយពួកខ្មាំងនៃព្រះយេហូវ៉ា នឹងដូចជាខ្លាញ់កូនចៀម គេនឹងត្រូវសូន្យបាត់ទៅ គេនឹងឆេះទៅជាផ្សែងអស់រលីង ឯមនុស្សអាក្រក់គេខ្ចីឥតសងវិញឡើយ តែមនុស្សសុចរិតគេមានគុណ ហើយក៏ឲ្យទានវិញ ដ្បិតអស់អ្នកដែលទទួលព្រះពរពីទ្រង់ នោះនឹងបានផែនដីជាមរដក តែអស់អ្នកដែលទ្រង់ដាក់បណ្តាសាវិញ នោះនឹងត្រូវកាត់ចោលចេញ។ ៙ គឺព្រះយេហូវ៉ាដែលដំរូវអស់ទាំងជំហាននៃមនុស្សល្អ ហើយទ្រង់សព្វព្រះហឫទ័យនឹងផ្លូវដែលគេដើរដែរ ទោះបើគេភ្លាត់ដួល គង់តែមិនត្រូវដួលទាំងស្រុងទេ ដ្បិតព្រះយេហូវ៉ាទ្រង់ទ្រអ្នកនោះដោយព្រះហស្ត យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ គេរមែងមានគុណជាដរាបរាល់ថ្ងៃ ព្រមទាំងឲ្យគេខ្ចី ហើយពូជពង្សគេបានពរដែរ។ ៙ ចូរគេចចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អចុះ នោះអ្នកនឹងបាននៅជារៀងរាបដរាប ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្តិធម៌ ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយ ទ្រង់ថែរក្សាគេអស់កល្បជានិច្ច តែពូជរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញវិញ ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច។ ៙ មាត់របស់មនុស្សសុចរិតពោលចេញសុទ្ធតែប្រាជ្ញា ហើយអណ្តាតគេក៏សំដែងជាសេចក្ដីយុត្តិធម៌ ក្រិត្យវិន័យរបស់ព្រះនៃគេ នោះនៅក្នុងចិត្ត ឯជំហាននៃគេ ក៏នឹងមិនភ្លាំងភ្លាត់ឡើយ មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយក៏រកសំឡាប់គេ ព្រះយេហូវ៉ាទ្រង់មិនទុកគេ ឲ្យនៅក្នុង កណ្តាប់ដៃមនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេមានទោសក្នុងកាលដែលត្រូវជំនុំជំរះដែរ។ ៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវទ្រង់ចុះ នោះទ្រង់នឹងដំកើងអ្នក ឲ្យបានផែនដីជាមរដក នៅគ្រាដែលមនុស្សអាក្រក់ត្រូវកាត់ចេញ នោះអ្នកនឹងបានឃើញហើយ យើងបានឃើញមនុស្សអាក្រក់មានអំណាចយ៉ាងសន្ធឹក ហើយកំពុងតែពង្រីកធំឡើង ដូចជាដើមឈើខ្ចី ដែលចំរើននៅទីកំណើតវា តែគេបាត់ទៅ ហើយមើល មិនមានគេទៀតឡើយ អើ យើងបានស្វែងរកគេ តែមិនប្រទះសោះ។ ៙ ចូរចំណាំមើលមនុស្សគ្រប់លក្ខណ៍វិញ ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ដ្បិតចុងបំផុតនៃមនុស្សនោះមានសេចក្ដីសាន្តត្រាណ ឯពួកមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នា ឯចុងបំផុតនៃមនុស្សអាក្រក់ នោះនឹងត្រូវកាត់ចេញវិញ ឯសេចក្ដីសង្គ្រោះនៃមនុស្សសុចរិត នោះមកពីព្រះយេហូវ៉ា ក្នុងគ្រាដែលមានសេចក្ដីលំបាក នោះទ្រង់ជាទីអាងដល់គេ ព្រះយេហូវ៉ាទ្រង់ជួយគេ ក៏ប្រោសឲ្យរួច ទ្រង់ប្រោសគេឲ្យរួចពីមនុស្សអាក្រក់ ព្រមទាំងជួយសង្គ្រោះគេផង ពីព្រោះគេបានពឹងជ្រកក្នុងទ្រង់។
ទំនុកតម្កើង 37:1-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កុំក្តៅចិត្ត ដោយព្រោះមនុស្ស ដែលប្រព្រឹត្តអាក្រក់ឡើយ ក៏កុំច្រណែននឹងពួកអ្នក ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ ដ្បិតគេនឹងត្រូវស្រពោនដូចជាស្មៅ ហើយក៏ក្រៀមស្វិត ដូចតិណជាតិខៀវខ្ចីដែរ។ ៙ ចូរទុកចិត្តដល់ព្រះយេហូវ៉ា ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងបាននៅក្នុងស្រុក ហើយរស់នៅយ៉ាងសុខក្សេមក្សាន្ត។ ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។ ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។ ព្រះអង្គនឹងឲ្យសេចក្ដីសុចរិត របស់អ្នកផ្សាយចេញដូចពន្លឺ ហើយអំពើយុត្តិធម៌របស់អ្នក ដូចពន្លឺនៅពេលថ្ងៃត្រង់។ ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអំណត់ កុំក្តៅចិត្តនឹងអ្នក ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ ហើយនឹងមនុស្សដែលសម្រេចបាន តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។ ៙ ចូររម្ងាប់កំហឹង ហើយបោះបង់ចិត្តក្រេវក្រោធចោលចេញ កុំក្តៅចិត្តឡើយ ដ្បិតចិត្តក្ដៅក្រហាយ នាំឲ្យមនុស្សប្រព្រឹត្តអាក្រក់តែប៉ុណ្ណោះ។ ព្រោះពួកអ្នកដែលប្រព្រឹត្តអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នឹងបានទទួលទឹកដីជាមត៌ក។ នៅតែបន្តិចទៀត មនុស្សអាក្រក់ នឹងលែងមានទៀតហើយ ទោះបើអ្នកខំរកមើលកន្លែងគេ ក៏គេមិននៅទីនោះទៀតដែរ។ រីឯមនុស្សទន់ទាប គេនឹងបានទទួលទឹកដីជាមត៌ក ហើយមានចិត្តរីករាយ ដោយសេចក្ដីសុខក្សេមក្សាន្តជាបរិបូរ។ ៙ មនុស្សអាក្រក់ គេបង្កើតគម្រោងការអាក្រក់ ទាស់នឹងមនុស្សសុចរិត ហើយសម្ញែងធ្មេញដាក់មនុស្សសុចរិត តែព្រះអម្ចាស់សើចចំអក ដាក់មនុស្សអាក្រក់វិញ ដ្បិតព្រះអង្គជ្រាបថា ថ្ងៃអន្សារបស់គេជិតមកដល់ហើយ។ ពួកមនុស្សអាក្រក់បានហូតដាវជាស្រេច ហើយយឹតធ្នូរដើម្បីទម្លាក់មនុស្សទ័លក្រ និងមនុស្សកម្សត់ទុគ៌ត ព្រមទាំងសម្លាប់អស់អ្នក ដែលកាន់តាមផ្លូវទៀងត្រង់ តែដាវរបស់គេនឹងចាក់ចូល ទៅក្នុងបេះដូងខ្លួនគេវិញ ហើយធ្នូររបស់គេនឹងត្រូវបែកបាក់។ ទ្រព្យបន្តិចបន្តួចដែលមនុស្សសុចរិតមាន នោះវិសេសជាងទ្រព្យសម្បត្តិបរិបូរ របស់មនុស្សអាក្រក់ជាច្រើននាក់។ ដ្បិតដៃរបស់មនុស្សអាក្រក់នឹងត្រូវបាក់ តែព្រះយេហូវ៉ាទ្រទ្រង់មនុស្សសុចរិត។ ៙ ព្រះយេហូវ៉ាជ្រាបអស់ទាំងថ្ងៃ របស់មនុស្សទៀងត្រង់ ហើយមត៌ករបស់គេនឹងនៅជាប់ជាដរាប គេនឹងមិនត្រូវខ្មាសក្នុងគ្រាអាក្រក់ឡើយ ហើយនៅវេលាអំណត់ គេនឹងមានជាបរិបូរ។ ៙ ឯមនុស្សអាក្រក់នឹងត្រូវវិនាស ហើយខ្មាំងសត្រូវរបស់ព្រះយេហូវ៉ា ដូចជាវាលស្មៅខៀវខ្ចី ដែលនឹងសាបសូន្យទៅ គឺនឹងរលាយសូន្យទៅដូចជាផ្សែង។ មនុស្សអាក្រក់ខ្ចីគេ តែមិនសងវិញឡើយ ឯមនុស្សសុចរិតវិញ មានចិត្តសទ្ធា ហើយចេះឲ្យទៅអ្នកដទៃ ដ្បិតអស់អ្នកដែលទទួលព្រះពរពីព្រះយេហូវ៉ា នឹងទទួលទឹកដីជាមត៌ក តែអស់អ្នកដែលព្រះអង្គដាក់បណ្ដាសាវិញ នឹងត្រូវកាត់ចោល។ ៙ ព្រះយេហូវ៉ាតាំងជំហានរបស់មនុស្ស ឲ្យបានមាំមួន ពេលព្រះអង្គសព្វព្រះហឫទ័យ នឹងផ្លូវរបស់គេ ។ ទោះបើគេ ជំពប់ជើង ក៏គេនឹងមិនដួលបោកក្បាលដែរ ដ្បិតព្រះយេហូវ៉ាទ្រង់កាន់ដៃគេជាប់។ ពីមុនខ្ញុំនៅក្មេង ហើយឥឡូវនេះចាស់ហើយ តែមិនដែលឃើញព្រះបោះបង់ចោល មនុស្សសុចរិតឡើយ ក៏មិនដែលឃើញពូជពង្សរបស់គេ សុំទានអាហារដែរ។ គេរមែងឲ្យរបស់ទៅអ្នកដទៃខ្ចីដោយចិត្តសទ្ធា ហើយកូនចៅរបស់គេជាមនុស្សមានពរ។ ៙ ចូរថយចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងរស់នៅជារៀងដរាប។ ដ្បិតព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌ ព្រះអង្គមិនបោះបង់ពួកបរិសុទ្ធ របស់ព្រះអង្គឡើយ។ ព្រះអង្គថែរក្សាគេជានិច្ច តែកូនចៅរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញ។ មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌ក ហើយរស់នៅក្នុងទឹកដីនោះជារៀងរហូត។ ៙ មាត់របស់មនុស្សសុចរិត ពោលចេញជាប្រាជ្ញា ហើយអណ្ដាតរបស់គេ ស្រដីចេញជាពាក្យយុត្តិធម៌។ ក្រឹត្យវិន័យរបស់ព្រះនៃគេ ដក់ជាប់ក្នុងចិត្តគេ ហើយជំហានរបស់គេមិនរអិលឡើយ។ មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយរកមធ្យោបាយសម្លាប់គេ។ ប៉ុន្ដែ ព្រះយេហូវ៉ាមិនបោះបង់គេទៅក្នុង កណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេមានទោស នៅពេលត្រូវជំនុំជម្រះដែរ។ ៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវរបស់ព្រះអង្គចុះ នោះព្រះអង្គនឹងលើកតម្កើងអ្នក ឲ្យគ្រប់គ្រងទឹកដីជាមត៌ក អ្នកនឹងឃើញមនុស្សអាក្រក់ត្រូវកាត់ចេញ។ យើងបានឃើញមនុស្សអាក្រក់មានអំណាច ហើយលេចត្រដែតឡើង ដូចដើមតាត្រាវនៅភ្នំល្បាណូន។ ប៉ុន្ដែ គេទៅបាត់ ហើយមើល៍ គេមិននៅទៀតឡើយ ទោះបើយើងបានស្វែងរកគេ តែរកគេមិនឃើញសោះ។ ៙ ចូរចំណាំមើលមនុស្សឥតសៅហ្មង ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ដ្បិតចុងបំផុតនៃមនុស្សនោះ នឹងបានសុខសាន្ត។ រីឯមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នា ចុងបំផុតរបស់មនុស្សអាក្រក់ នឹងត្រូវកាត់ចេញ។ ការសង្គ្រោះរបស់មនុស្សសុចរិត មកពីព្រះយេហូវ៉ា ព្រះអង្គជាទីជ្រកកោនរបស់គេ ក្នុងគ្រាមានទុក្ខលំបាក។ ព្រះយេហូវ៉ាជួយគេ និងរំដោះគេឲ្យរួច ព្រះអង្គរំដោះគេឲ្យរួចពីមនុស្សអាក្រក់ ហើយសង្គ្រោះគេ ព្រោះគេបានពឹងជ្រកក្នុងព្រះអង្គ។