ទំនុកតម្កើង 36:1-4

ទំនុកតម្កើង 36:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អំពើ​រំលង​ច្បាប់​របស់​មនុស្ស​អាក្រក់ សម្ដែង​ក្នុង​ចិត្ត​ខ្ញុំ​ថា នៅ​ចំពោះ​ភ្នែក​គេ គ្មាន​ការ​កោត​ខ្លាច​ដល់​ព្រះ​ទេ។ ដ្បិត​នៅ​ក្នុង​ភ្នែក​គេ គេ​បញ្ជោរខ្លួនឯង​ថា អំពើ​ទុច្ចរិត​របស់​គេ មិន​អាចមាន​អ្នក​ណា ឃើញ ឬ​ស្អប់​ឡើយ។ ពាក្យ​ដែល​ចេញ​ពី​មាត់​គេ សុទ្ធ​តែ​ជា សេចក្ដី​អន្តរាយ និង​ពាក្យ​បោក​បញ្ឆោត គេ​លែងមាន​ប្រាជ្ញា និង​ប្រព្រឹត្ត​ល្អ​ទៀត​ហើយ។ គេ​គិត​បង្កើត​គម្រោង​ការ​អាក្រក់ កាល​កំពុង​នៅ​ក្នុង​ដំណេក ក៏​តាំង​ខ្លួន​ដើរ​តាម​ផ្លូវ​ដែល​មិន​ល្អ គេ​មិន​ព្រម​បោះ​បង់​អំពើ​អាក្រក់​ឡើយ។

ទំនុកតម្កើង 36:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​នឹក​ឃើញ​ពាក្យ​របស់​ជន​ពាល ដែល​និយាយ​ក្នុង​ពេល​បះ‌បោរ​ថា មិន​បាច់​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ទេ។ គេ​បញ្ចើច‌បញ្ចើ​លើក​តម្កើង​ខ្លួន​ឯង​ខ្លាំង​ពេក រហូត​មិន​អាច​ទទួល​ស្គាល់​ថា ខ្លួន​មាន​កំហុស គួរ​ឲ្យ​ស្អប់​នោះ​ឡើយ។ គេ​ពោល​សុទ្ធ​តែ​ពាក្យ​កុហក​បោក​ប្រាស់ គឺ​គេ​លែង​ស្គាល់​ខុស​ស្គាល់​ត្រូវ​ទៀត​ហើយ។ សូម្បី​តែ​នៅ​ពេល​ដេក ក៏​គេ​គិត​ពី​គម្រោង‌ការ​ធ្វើ​អំពើ​អាក្រក់​ដែរ គេ​មានះ​ដើរ​នៅ​ក្នុង​ផ្លូវ​មិន​ល្អ គឺ​គេ​មិន​ព្រម​បោះ​បង់​អំពើ​អាក្រក់​សោះ​ឡើយ។

ទំនុកតម្កើង 36:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ការ​រំលង​ច្បាប់​របស់​មនុស្ស​អាក្រក់ នោះ​សំដែង​ក្នុង​ចិត្ត​ខ្ញុំ​ថា នៅ​ភ្នែក​គេ​គ្មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ​ទេ ដ្បិត​នៅ​ភ្នែក​គេ​ក៏​មើល​ខ្លួន​ជា​គួរ​បញ្ចើច‌បញ្ចើ​វិញ ដោយ​ថា សេចក្ដី​ទុច្ចរិត​របស់​ខ្លួន មិន​ដែល​មាន អ្នក​ណា​ឃើញ ឬ​ស្អប់​ឡើយ អស់​ទាំង​ពាក្យ​ដែល​ចេញ​ពី​មាត់​គេ សុទ្ធ​តែ​ជា សេចក្ដី​ទុច្ចរិត ហើយ​ភូត‌ភរ​ទទេ គេ​បាន​លែង​មាន​ប្រាជ្ញា ក៏​មិន​ប្រព្រឹត្ត​ល្អ​ដែរ គេ​ដេក​គិត​បង្កើត​ការ​ទុច្ចរិត​នៅ​លើ​ដំណេក​ខ្លួន ក៏​តាំង​ខ្លួន​ដើរ​តាម​ផ្លូវ​ដែល​មិន​ល្អ គេ​មិន​ចេះ​ខ្ពើម​ការ​អាក្រក់​ឡើយ។