ទំនុកតម្កើង 35:1-28
ទំនុកតម្កើង 35:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ! សូមប្រឆាំងអស់អ្នកដែលប្រឆាំងនឹងទូលបង្គំ សូមតយុទ្ធអស់អ្នកដែលតយុទ្ធនឹងទូលបង្គំផង!។ សូមយកខែលទាំងតូចទាំងធំ យាងមកជួយទូលបង្គំជាប្រញាប់! សូមគប់លំពែង និងពូថៅ ប្រហារអស់អ្នកដែលដេញតាមទូលបង្គំ សូមបញ្ជាក់ឲ្យទូលបង្គំដឹងថា ព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ។ សូមឲ្យពួកអ្នកដែលចង់ប្រហារជីវិតទូលបង្គំ ត្រូវអាម៉ាស់ និងបាក់មុខ សូមឲ្យពួកអ្នកដែលប៉ុនប៉ងធ្វើបាបទូលបង្គំ ដកខ្លួនថយទៅវិញ ទាំងអៀនខ្មាស! នៅពេលទេវតា*របស់ព្រះអម្ចាស់ បណ្ដេញពួកគេ សូមឲ្យពួកគេប្រៀបដូចជាអង្កាម ដែលត្រូវខ្យល់ផាត់បាត់ទៅ!។ នៅពេលទេវតារបស់ព្រះអម្ចាស់ដេញតាមពួកគេ សូមឲ្យផ្លូវរបស់ពួកគេងងឹតសូន្យសុង និងរអិលទៀតផង!។ អ្នកទាំងនោះបានដាក់អន្ទាក់ ដើម្បីទាក់ទូលបង្គំ ហើយជីករណ្ដៅ ដើម្បីចាប់ទូលបង្គំ ដោយគ្មានមូលហេតុអ្វីឡើយ។ សូមឲ្យពួកគេត្រូវអន្តរាយ ដោយមិនបានដឹងជាមុន សូមឲ្យពួកគេជាប់អន្ទាក់ ដែលខ្លួនបានបង្កប់ទុក សូមឲ្យពួកគេធ្លាក់ទៅក្នុងរណ្ដៅនោះ ហើយវិនាសអន្តរាយទៅ!។ ពេលនោះ ទូលបង្គំនឹងបានត្រេកអររីករាយជាខ្លាំង ចំពោះកិច្ចការដែលព្រះអម្ចាស់បានធ្វើ ទូលបង្គំមានអំណរសប្បាយ មកពីព្រះអង្គសង្គ្រោះទូលបង្គំ។ ទូលបង្គំនឹងទូលព្រះអង្គយ៉ាងស្មោះ អស់ពីដួងចិត្តថា: ព្រះអម្ចាស់អើយ គ្មាននរណាដូចព្រះអង្គឡើយ ព្រះអង្គបានរំដោះអ្នកទន់ខ្សោយ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់អ្នកខ្លាំងពូកែ ព្រះអង្គរំដោះជនកម្សត់ទុគ៌តឲ្យរួចផុត ពីកណ្ដាប់ដៃរបស់ពួកអ្នកសង្កត់សង្កិន។ មានសាក្សីក្លែងក្លាយជាច្រើន នាំគ្នាប្រឆាំងនឹងទូលបង្គំ គេបានចោទសួរទូលបង្គំអំពីកិច្ចការ ដែលទូលបង្គំពុំបានដឹងទាល់តែសោះ។ គេបានធ្វើអំពើអាក្រក់តបស្នង នឹងអំពើល្អដែលទូលបង្គំបានប្រព្រឹត្តចំពោះពួកគេ ទូលបង្គំនៅឯកោម្នាក់ឯង។ ពេលពួកគេឈឺ ទូលបង្គំបានជួយរំលែកទុក្ខ ទូលបង្គំបន្ទាបខ្លួន ទាំងតមអាហារ ហើយទូលបង្គំទូលអង្វរឲ្យគេឥតឈប់ឈរ។ ទូលបង្គំប្រព្រឹត្តចំពោះពួកគេ ដូចប្រព្រឹត្តចំពោះមិត្តភក្ដិ និងបងប្អូន ទូលបង្គំព្រួយចិត្តសោកសង្រេង ដូចកាន់ទុក្ខនៅពេលម្ដាយស្លាប់។ ផ្ទុយទៅវិញ ពេលទូលបង្គំមានទុក្ខលំបាក គេបែរជានាំគ្នាសើចសប្បាយ គេឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំ ហើយអ្នកដទៃដែលទូលបង្គំពុំស្គាល់ បានវាយទូលបង្គំ និងហែកហួរទូលបង្គំ ឥតឈប់ឡើយ។ ពួកគេចូលដៃជាមួយមនុស្សពាល ដែលនៅជុំវិញទូលបង្គំ ហើយសង្កៀតធ្មេញដាក់ទូលបង្គំ។ ព្រះអម្ចាស់អើយ! តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះទូលបង្គំឲ្យរួចពីក្រញាំរបស់ពួកគេ សូមការពារជីវិតទូលបង្គំ ឲ្យរួចពីពួកសិង្ហទាំងនោះផង។ ទូលបង្គំនឹងអរព្រះគុណព្រះអង្គនៅក្នុងអង្គប្រជុំធំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ក្នុងចំណោមប្រជាជនដ៏ច្រើន។ សូមកុំបណ្តោយឲ្យអស់អ្នកដែលតាំងខ្លួន ជាសត្រូវនឹងទូលបង្គំ បានអរសប្បាយ ព្រោះតែទូលបង្គំចាញ់ សូមកុំបណ្តោយឲ្យអស់អ្នក ដែលស្អប់ទូលបង្គំដោយឥតហេតុផល ពេបជ្រាយដាក់ទូលបង្គំឡើយ។ ពួកគេមិនចេះនិយាយដោយសម្រួលទេ ផ្ទុយទៅវិញ គេតែងតែប្រឌិតរឿងផ្សេងៗ មួលបង្កាច់មនុស្សសន្សំសុខនៅក្នុងស្រុក។ ពួកគេពោលពាក្យចោទប្រកាន់ទូលបង្គំ គេស្រែកចំអកឲ្យទូលបង្គំថា «ហា៎ ហ៎ា! យើងឃើញអ្នកឯងធ្វើអាក្រក់ហើយ!»។ ឱព្រះអម្ចាស់អើយ ព្រះអង្គទតឃើញស្រាប់ហើយ សូមកុំនៅស្ងៀមព្រះអម្ចាស់អើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ! ឱព្រះនៃទូលបង្គំ ឱព្រះអម្ចាស់នៃទូលបង្គំអើយ សូមក្រោកឡើង! សូមទ្រង់តើនឡើង រកយុត្តិធម៌ឲ្យទូលបង្គំ សូមកាន់ក្ដីខាងទូលបង្គំផង!។ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គសុចរិត សូមរកយុត្តិធម៌ឲ្យទូលបង្គំផង កុំបណ្តោយឲ្យពួកគេបានសប្បាយ ព្រោះទូលបង្គំចាញ់នោះឡើយ។ សូមកុំឲ្យគេពោលក្នុងចិត្តថា «យើងមានប្រៀបលើវាហើយ!» សូមកុំឲ្យគេពោលថា «យើងបានបំផ្លាញវាទាំងស្រុងហើយ!»។ សូមឲ្យពួកអ្នកដែលអរសប្បាយ នៅពេលឃើញទូលបង្គំវេទនា ត្រូវអាម៉ាស់ ហើយបាក់មុខទាំងអស់គ្នា! សូមឲ្យពួកអ្នកដែលព្រហើនដាក់ទូលបង្គំ ត្រូវអាម៉ាស់មុខបាត់បង់កិត្តិយស។ រីឯអស់អ្នកដែលចង់ឃើញ ទូលបង្គំជាមនុស្សគ្មានទោស សូមប្រទានឲ្យគេអាចស្រែកហ៊ោ ដោយអំណរសប្បាយ ហើយសូមឲ្យគេពោលហើយពោលទៀតថា «សូមលើកតម្កើងព្រះអម្ចាស់! ព្រះអង្គសព្វព្រះហឫទ័យ ឲ្យអ្នកបម្រើរបស់ព្រះអង្គបានជោគជ័យ!»។ ពេលនោះ ទូលបង្គំនឹងថ្លែងអំពីសេចក្ដីសុចរិត របស់ព្រះអង្គជានិច្ច ហើយទូលបង្គំសរសើរតម្កើងព្រះអង្គ ជារៀងរាល់ថ្ងៃ!។
ទំនុកតម្កើង 35:1-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ សូមតតាំងនឹងអស់អ្នកដែលតតាំងនឹងទូលបង្គំ សូមតយុទ្ធនឹងអស់អ្នក ដែលតយុទ្ធនឹងទូលបង្គំផង! សូមយកខែលទាំងតូចទាំងធំ ហើយក្រោកឡើងជួយទូលបង្គំ! សូមលើកលំពែង និងដែកពួយ ប្រហារពួកអ្នកដែលដេញតាមទូលបង្គំទៅ! សូមមានព្រះបន្ទូលមកព្រលឹងទូលបង្គំថា «យើងជាព្រះសង្គ្រោះអ្នក!»។ សូមឲ្យអ្នកដែលប៉ុនប៉ងដល់ជីវិតទូលបង្គំ ត្រូវខ្មាស ហើយបាក់មុខ សូមឲ្យអ្នកដែលប៉ុនប៉ងធ្វើបាបទូលបង្គំ ត្រូវដកខ្លួនថយ ហើយអៀនខ្មាស។ សូមឲ្យគេបានដូចជាចំបើងដែលត្រូវខ្យល់ផាត់ ហើយឲ្យទេវតារបស់ព្រះយេហូវ៉ា បណ្ដេញគេចេញ! សូមឲ្យផ្លូវរបស់គេងងឹតសូន្យសុង ហើយរអិល ហើយឲ្យទេវតារបស់ព្រះយេហូវ៉ា ដេញតាមគេផង! ដ្បិតគេបានបង្កប់អន្ទាក់ ដើម្បីចាប់ទូលបង្គំដោយឥតហេតុ គេបានជីករណ្តៅ ដើម្បីចាប់ជីវិតទូលបង្គំដោយឥតហេតុ។ សូមឲ្យគេជួបនឹងការហិនវិនាស ដោយមិនដឹងខ្លួន! សូមឲ្យគេជាប់អន្ទាក់ដែលខ្លួនគេបានបង្កប់ទុក សូមឲ្យគេធ្លាក់ចូលអន្ទាក់នោះ ហើយវិនាសអន្តរាយទៅ! ពេលនោះ ព្រលឹងទូលបង្គំ នឹងអរសប្បាយក្នុងព្រះយេហូវ៉ា ហើយត្រេកអរក្នុងការសង្គ្រោះរបស់ព្រះអង្គ។ អស់ទាំងឆ្អឹងរបស់ទូលបង្គំនឹងពោលថា «ឱព្រះយេហូវ៉ាអើយ តើមានអ្នកណាដូចព្រះអង្គ? ព្រះអង្គរំដោះមនុស្សក្រីក្រ ឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួន អើ ទាំងជនក្រីក្រ និងកម្សត់ទុគ៌តឲ្យរួចពីអ្នករឹបជាន់ខ្លួន»។ មានសាក្សីក្លែងក្លាយលើកគ្នាឡើង គេចោទសួរពីរឿងហេតុដែលទូលបង្គំមិនដឹង។ គេប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងអំពើល្អរបស់ទូលបង្គំ ព្រលឹងទូលបង្គំនៅឯកោម្នាក់ឯង។ តែឯទូលបង្គំវិញ កាលគេបានឈឺ ទូលបង្គំបានស្លៀកពាក់សំពត់ធ្មៃ ទូលបង្គំធ្វើទុក្ខខ្លួនឯងដោយតមអាហារ ទូលបង្គំឱនក្បាលអធិស្ឋានយ៉ាងអស់ពីចិត្ត។ ទូលបង្គំបានប្រព្រឹត្ត ដូចប្រព្រឹត្តចំពោះមិត្តសម្លាញ់ ឬបងប្អូនរបស់ទូលបង្គំ ទូលបង្គំបានឱនខ្លួនទាំងសោយសោក ដូចអ្នកដែលកាន់ទុក្ខនៅពេលម្តាយស្លាប់។ ប៉ុន្ដែ ពេលទូលបង្គំមានទុក្ខលំបាក គេអរសប្បាយ ហើយប្រមូលផ្ដុំគ្នា គេប្រមូលផ្ដុំគ្នាទាស់នឹងទូលបង្គំ ហើយពួកជនពាលដែលទូលបង្គំពុំស្គាល់ បានហែកហូរទូលបង្គំឥតឈប់ឈរ គេប្រមាថមើលងាយទូលបង្គំឥតស្រាកស្រាន្ត ហើយសង្កៀតធ្មេញដាក់ទូលបង្គំ។ ឱព្រះអម្ចាស់អើយ តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះព្រលឹងទូលបង្គំ ឲ្យរួចពីការបំផ្លាញរបស់គេ ហើយសង្គ្រោះជីវិតទូលបង្គំ ឲ្យរួចពីពួកសិង្ហទាំងនោះផង។ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ នៅក្នុងក្រុមជំនុំធំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ក្នុងចំណោមមហាជន។ សូមកុំឲ្យពួកខ្មាំងសត្រូវរបស់ទូលបង្គំ អរសប្បាយដោយឈ្នះទូលបង្គំឡើយ ក៏កុំឲ្យអស់អ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ មិចភ្នែកចំអក ទូលបង្គំដែរ។ ដ្បិតគេមិននិយាយដោយមេត្រីទេ គឺគេតែងតែបង្កើតពាក្យមួលបង្កាច់ ទាស់នឹងអស់អ្នកដែលស្ងប់ស្ងៀមនៅក្នុងស្រុក។ គេហាមាត់ធំទាស់នឹងទូលបង្គំ ដោយពាក្យថា «ន៏ ន៏! ភ្នែកយើងបានឃើញច្បាស់ហើយ!»។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គទតឃើញស្រាប់ហើយ សូមកុំនៅស្ងៀម! ឱព្រះអម្ចាស់អើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ! សូមតើនឡើង! សូមក្រោកឡើង ហើយការពារក្ដីឲ្យទូលបង្គំផង ឱព្រះជាព្រះអម្ចាស់នៃទូលបង្គំអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង! ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមវិនិច្ឆ័យទូលបង្គំ តាមសេចក្ដីសុចរិតរបស់ព្រះអង្គ សូមកុំឲ្យគេអរសប្បាយ ដោយឈ្នះទូលបង្គំឡើយ។ សូមកុំឲ្យគេគិតក្នុងចិត្តថា «ន៏ សមដូចចិត្តយើងប្រាថ្នាហើយ» សូមកុំឲ្យគេថា «យើងបានលេបវា បាត់ហើយ»។ អស់អ្នកដែលអរសប្បាយនឹងទុក្ខលំបាក របស់ទូលបង្គំ សូមឲ្យគេត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នាចុះ! អស់អ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ សូមឲ្យគេហ៊ុមព័ទ្ធដោយភាពអាម៉ាស់ ហើយបាក់មុខទៅ! តែអស់អ្នកដែលកាន់ខាងសេចក្ដីសុចរិត របស់ទូលបង្គំ សូមឲ្យគេបានស្រែកហ៊ោឡើងដោយអំណរ ហើយសប្បាយរីករាយវិញ សូមឲ្យគេពោលឡើងជានិច្ចថា «ព្រះយេហូវ៉ាប្រសើរឧត្ដម ព្រះអង្គសព្វព្រះហឫទ័យ ឲ្យអ្នកបម្រើព្រះអង្គបានចម្រុងចម្រើន!»។ ពេលនោះ អណ្ដាតទូលបង្គំនឹងថ្លែងអំពី សេចក្ដីសុចរិតរបស់ព្រះអង្គ ហើយសរសើរតម្កើងព្រះអង្គដរាបរាល់ថ្ងៃ។
ទំនុកតម្កើង 35:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ! សូមប្រឆាំងអស់អ្នកដែលប្រឆាំងនឹងទូលបង្គំ សូមតយុទ្ធអស់អ្នកដែលតយុទ្ធនឹងទូលបង្គំផង!។ សូមយកខែលទាំងតូចទាំងធំ យាងមកជួយទូលបង្គំជាប្រញាប់! សូមគប់លំពែង និងពូថៅ ប្រហារអស់អ្នកដែលដេញតាមទូលបង្គំ សូមបញ្ជាក់ឲ្យទូលបង្គំដឹងថា ព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ។ សូមឲ្យពួកអ្នកដែលចង់ប្រហារជីវិតទូលបង្គំ ត្រូវអាម៉ាស់ និងបាក់មុខ សូមឲ្យពួកអ្នកដែលប៉ុនប៉ងធ្វើបាបទូលបង្គំ ដកខ្លួនថយទៅវិញ ទាំងអៀនខ្មាស! នៅពេលទេវតា*របស់ព្រះអម្ចាស់ បណ្ដេញពួកគេ សូមឲ្យពួកគេប្រៀបដូចជាអង្កាម ដែលត្រូវខ្យល់ផាត់បាត់ទៅ!។ នៅពេលទេវតារបស់ព្រះអម្ចាស់ដេញតាមពួកគេ សូមឲ្យផ្លូវរបស់ពួកគេងងឹតសូន្យសុង និងរអិលទៀតផង!។ អ្នកទាំងនោះបានដាក់អន្ទាក់ ដើម្បីទាក់ទូលបង្គំ ហើយជីករណ្ដៅ ដើម្បីចាប់ទូលបង្គំ ដោយគ្មានមូលហេតុអ្វីឡើយ។ សូមឲ្យពួកគេត្រូវអន្តរាយ ដោយមិនបានដឹងជាមុន សូមឲ្យពួកគេជាប់អន្ទាក់ ដែលខ្លួនបានបង្កប់ទុក សូមឲ្យពួកគេធ្លាក់ទៅក្នុងរណ្ដៅនោះ ហើយវិនាសអន្តរាយទៅ!។ ពេលនោះ ទូលបង្គំនឹងបានត្រេកអររីករាយជាខ្លាំង ចំពោះកិច្ចការដែលព្រះអម្ចាស់បានធ្វើ ទូលបង្គំមានអំណរសប្បាយ មកពីព្រះអង្គសង្គ្រោះទូលបង្គំ។ ទូលបង្គំនឹងទូលព្រះអង្គយ៉ាងស្មោះ អស់ពីដួងចិត្តថា: ព្រះអម្ចាស់អើយ គ្មាននរណាដូចព្រះអង្គឡើយ ព្រះអង្គបានរំដោះអ្នកទន់ខ្សោយ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់អ្នកខ្លាំងពូកែ ព្រះអង្គរំដោះជនកម្សត់ទុគ៌តឲ្យរួចផុត ពីកណ្ដាប់ដៃរបស់ពួកអ្នកសង្កត់សង្កិន។ មានសាក្សីក្លែងក្លាយជាច្រើន នាំគ្នាប្រឆាំងនឹងទូលបង្គំ គេបានចោទសួរទូលបង្គំអំពីកិច្ចការ ដែលទូលបង្គំពុំបានដឹងទាល់តែសោះ។ គេបានធ្វើអំពើអាក្រក់តបស្នង នឹងអំពើល្អដែលទូលបង្គំបានប្រព្រឹត្តចំពោះពួកគេ ទូលបង្គំនៅឯកោម្នាក់ឯង។ ពេលពួកគេឈឺ ទូលបង្គំបានជួយរំលែកទុក្ខ ទូលបង្គំបន្ទាបខ្លួន ទាំងតមអាហារ ហើយទូលបង្គំទូលអង្វរឲ្យគេឥតឈប់ឈរ។ ទូលបង្គំប្រព្រឹត្តចំពោះពួកគេ ដូចប្រព្រឹត្តចំពោះមិត្តភក្ដិ និងបងប្អូន ទូលបង្គំព្រួយចិត្តសោកសង្រេង ដូចកាន់ទុក្ខនៅពេលម្ដាយស្លាប់។ ផ្ទុយទៅវិញ ពេលទូលបង្គំមានទុក្ខលំបាក គេបែរជានាំគ្នាសើចសប្បាយ គេឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំ ហើយអ្នកដទៃដែលទូលបង្គំពុំស្គាល់ បានវាយទូលបង្គំ និងហែកហួរទូលបង្គំ ឥតឈប់ឡើយ។ ពួកគេចូលដៃជាមួយមនុស្សពាល ដែលនៅជុំវិញទូលបង្គំ ហើយសង្កៀតធ្មេញដាក់ទូលបង្គំ។ ព្រះអម្ចាស់អើយ! តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះទូលបង្គំឲ្យរួចពីក្រញាំរបស់ពួកគេ សូមការពារជីវិតទូលបង្គំ ឲ្យរួចពីពួកសិង្ហទាំងនោះផង។ ទូលបង្គំនឹងអរព្រះគុណព្រះអង្គនៅក្នុងអង្គប្រជុំធំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ក្នុងចំណោមប្រជាជនដ៏ច្រើន។ សូមកុំបណ្តោយឲ្យអស់អ្នកដែលតាំងខ្លួន ជាសត្រូវនឹងទូលបង្គំ បានអរសប្បាយ ព្រោះតែទូលបង្គំចាញ់ សូមកុំបណ្តោយឲ្យអស់អ្នក ដែលស្អប់ទូលបង្គំដោយឥតហេតុផល ពេបជ្រាយដាក់ទូលបង្គំឡើយ។ ពួកគេមិនចេះនិយាយដោយសម្រួលទេ ផ្ទុយទៅវិញ គេតែងតែប្រឌិតរឿងផ្សេងៗ មួលបង្កាច់មនុស្សសន្សំសុខនៅក្នុងស្រុក។ ពួកគេពោលពាក្យចោទប្រកាន់ទូលបង្គំ គេស្រែកចំអកឲ្យទូលបង្គំថា «ហា៎ ហ៎ា! យើងឃើញអ្នកឯងធ្វើអាក្រក់ហើយ!»។ ឱព្រះអម្ចាស់អើយ ព្រះអង្គទតឃើញស្រាប់ហើយ សូមកុំនៅស្ងៀមព្រះអម្ចាស់អើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ! ឱព្រះនៃទូលបង្គំ ឱព្រះអម្ចាស់នៃទូលបង្គំអើយ សូមក្រោកឡើង! សូមទ្រង់តើនឡើង រកយុត្តិធម៌ឲ្យទូលបង្គំ សូមកាន់ក្ដីខាងទូលបង្គំផង!។ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គសុចរិត សូមរកយុត្តិធម៌ឲ្យទូលបង្គំផង កុំបណ្តោយឲ្យពួកគេបានសប្បាយ ព្រោះទូលបង្គំចាញ់នោះឡើយ។ សូមកុំឲ្យគេពោលក្នុងចិត្តថា «យើងមានប្រៀបលើវាហើយ!» សូមកុំឲ្យគេពោលថា «យើងបានបំផ្លាញវាទាំងស្រុងហើយ!»។ សូមឲ្យពួកអ្នកដែលអរសប្បាយ នៅពេលឃើញទូលបង្គំវេទនា ត្រូវអាម៉ាស់ ហើយបាក់មុខទាំងអស់គ្នា! សូមឲ្យពួកអ្នកដែលព្រហើនដាក់ទូលបង្គំ ត្រូវអាម៉ាស់មុខបាត់បង់កិត្តិយស។ រីឯអស់អ្នកដែលចង់ឃើញ ទូលបង្គំជាមនុស្សគ្មានទោស សូមប្រទានឲ្យគេអាចស្រែកហ៊ោ ដោយអំណរសប្បាយ ហើយសូមឲ្យគេពោលហើយពោលទៀតថា «សូមលើកតម្កើងព្រះអម្ចាស់! ព្រះអង្គសព្វព្រះហឫទ័យ ឲ្យអ្នកបម្រើរបស់ព្រះអង្គបានជោគជ័យ!»។ ពេលនោះ ទូលបង្គំនឹងថ្លែងអំពីសេចក្ដីសុចរិត របស់ព្រះអង្គជានិច្ច ហើយទូលបង្គំសរសើរតម្កើងព្រះអង្គ ជារៀងរាល់ថ្ងៃ!។
ទំនុកតម្កើង 35:1-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមទ្រង់ការពារទូលបង្គំចំពោះពួកអ្នកដែល តតាំងនឹងទូលបង្គំ សូមទ្រង់តស៊ូនឹងពួកអ្នកដែលតស៊ូនឹងទូលបង្គំផង សូមចាប់យកទាំងខែលតូចធំ ហើយក្រោកឡើងជួយទូលបង្គំ សូមងាលំពែងរាំងផ្លូវពួកអ្នកដែលដេញតាមទូលបង្គំ សូមមានបន្ទូលមកព្រលឹងទូលបង្គំថា ព្រះអង្គជាសេចក្ដីសង្គ្រោះនៃទូលបង្គំ សូមឲ្យអស់អ្នកដែលប៉ងអាក្រក់ដល់ព្រលឹងទូលបង្គំ បានទៅជាមានសេចក្ដីខ្មាស ហើយអាប់យសទៅ សូមឲ្យអស់អ្នកដែលគិតប្រទូសរ៉ាយដល់ទូលបង្គំ បានត្រូវថយចេញដោយខ្មាសវិញ សូមឲ្យគេបានដូចជាចំបើងដែលខ្យល់ផាត់ទៅ ហើយឲ្យទេវតានៃព្រះយេហូវ៉ាដេញតាមគេផង សូមឲ្យផ្លូវគេបានងងឹត ហើយរឥល ព្រមទាំងមានទេវតានៃព្រះយេហូវ៉ាដេញតាមគេដែរ ដ្បិតគេបានលាក់អន្ទាក់នៅក្នុងរណ្តៅ ដើម្បីចាប់ទូលបង្គំដោយឥតហេតុ គេបានជីករណ្តៅទាក់ព្រលឹងទូលបង្គំ ដោយឥតហេតុ សូមឲ្យសេចក្ដីហិនវិនាសលោមកលើគេ ដោយឥតដឹងខ្លួន ហើយឲ្យអន្ទាក់ដែលគេបានលាក់នោះ ជាប់ខ្លួនគេវិញ សូមឲ្យគេធ្លាក់ទៅជាប់អន្ទាក់នោះ ហើយវិនាសទៅផង នោះព្រលឹងទូលបង្គំនឹងមានសេចក្ដីអំណរ ក្នុងព្រះយេហូវ៉ា ហើយនឹងមានសេចក្ដីរីករាយ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់ អស់ទាំងឆ្អឹងនៃទូលបង្គំនឹងពោលថា ឱព្រះយេហូវ៉ាអើយ តើមានអ្នកណាដូចទ្រង់ ដែលទ្រង់ជួយមនុស្សក្រីក្រឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួន អើ ទាំងពួកក្រីក្រនឹងមនុស្សកំសត់ឲ្យរួចពីអ្នករឹបជាន់ខ្លួន មានសាក្សីកោងលើកគ្នាឡើង គេចោទសួរពីរឿងដែលទូលបង្គំមិនដឹង គេប្រព្រឹត្តការអាក្រក់ដល់ទូលបង្គំ ស្នងនឹងការល្អ ដើម្បីឲ្យព្រលឹងទូលបង្គំត្រូវនៅតែឯង តែឯទូលបង្គំ កាលគេបានឈឺ នោះទូលបង្គំបានស្លៀកពាក់សំពត់ធ្មៃ ទូលបង្គំបានសំដែងសេចក្ដីទុក្ខ ដោយតមអត់អាហារ ហើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំ បានត្រឡប់ចូលមកក្នុងទ្រូងខ្លួនវិញ ទូលបង្គំបានប្រព្រឹត្ត បែបដូចជាអ្នកនោះជាសំឡាញ់ ឬជាបងប្អូន ទូលបង្គំបានឱនខ្លួនដោយសេចក្ដីសោក ដូចជាអ្នកដែលកាន់ទុក្ខចំពោះម្តាយ តែក្នុងគ្រាដែលទូលបង្គំកើតមានសេចក្ដីទំនាស់ចិត្ត នោះគេបានអរសប្បាយវិញ ព្រមទាំងប្រជុំគ្នាផង មនុស្សចង្រៃនោះ គេប្រជុំគ្នាទាស់នឹងទូលបង្គំ តែទូលបង្គំមិនបានដឹងខ្លួនសោះ គេបានហែកទូលបង្គំឥតឈប់ឈរ គេបានសំញែងធ្មេញដាក់ទូលបង្គំ ដូចជាពួកអ្នកមានពុត ដែលប្រមាថ ក្នុងពេលលៀងលោមគ្នា ឱព្រះអម្ចាស់អើយ តើទ្រង់នឹងព្រងើយចំពោះគេ ដល់កាលណាទៀត សូមដោះព្រលឹងទូលបង្គំឲ្យរួចពីការបំផ្លាញរបស់គេ ហើយដួងជីវិតនៃទូលបង្គំឲ្យរួចពីសិង្ហ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅក្នុងពួកជំនុំធំ ទូលបង្គំនឹងសរសើរដល់ទ្រង់ នៅកណ្តាលមហាជន សូមកុំឲ្យពួកខ្មាំងសត្រូវរបស់ទូលបង្គំ មានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយ ក៏កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ បានមិចភ្នែកដាក់គ្នាដែរ ដ្បិតគេមិននិយាយដោយសេចក្ដីមេត្រីទេ គឺគេគិតតែបង្កើតសេចក្ដីភូតភរ ចំពោះមនុស្សស្ងប់រំងាប់នៅក្នុងស្រុកវិញ អើ គេហាមាត់ធំទាស់នឹងទូលបង្គំ ដោយថា ន៏ ន៏ ភ្នែកយើងបានឃើញច្បាស់ហើយ ឱព្រះយេហូវ៉ាអើយ ទ្រង់បានឃើញដែរ សូមកុំនៅស្ងៀមឡើយ ឱព្រះអម្ចាស់អើយ សូមទ្រង់កុំគង់ឆ្ងាយពីទូលបង្គំឲ្យសោះ សូមទ្រង់រឭកឡើង ហើយតើនមកវិនិច្ឆ័យទូលបង្គំ ដោយយុត្តិធម៌ ឱព្រះដ៏ជាព្រះអម្ចាស់នៃទូលបង្គំអើយ សូមវិនិច្ឆ័យរឿងក្តីនៃទូលបង្គំផង ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ សូមវិនិច្ឆ័យទូលបង្គំតាមសេចក្ដីសុចរិតរបស់ទ្រង់ សូមកុំឲ្យគេមានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយ កុំឲ្យគេគិតក្នុងចិត្តថា ន៏ សមដូចយើងប្រាថ្នាហើយ កុំឲ្យគេថា យើងបានលេបវាបាត់ហើយ ឯអស់អ្នកដែលអរសប្បាយ ដោយសេចក្ដីអន្តរាយរបស់ទូលបង្គំ នោះសូមឲ្យគេទៅជាមានសេចក្ដីខ្មាស ហើយជ្រប់មុខចុះ ឯអស់អ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ នោះសូមឲ្យគេហ៊ុមហ ដោយសេចក្ដីខ្មាស នឹងអាប់យសទៅ តែអស់អ្នកដែលកាន់ខាងសេចក្ដីសុចរិតរបស់ទូលបង្គំ សូមឲ្យគេបានស្រែកហ៊ោឡើងដោយអំណរ ហើយសប្បាយវិញ អើ សូមឲ្យគេបានពោលជានិច្ចថា សូមឲ្យព្រះយេហូវ៉ា បានថ្កើងរុងរឿងឡើង ដែលទ្រង់សព្វព្រះហឫទ័យ ចំពោះសេចក្ដីចំរើននៃអ្នកបំរើទ្រង់ យ៉ាងនោះ អណ្តាតទូលបង្គំនឹងថ្លែងប្រាប់ ពីសេចក្ដីសុចរិតរបស់ទ្រង់ ហើយពីសេចក្ដីសរសើរនៃទ្រង់ជាដរាបរាល់ថ្ងៃ។