ទំនុកតម្កើង 34:9-10
ទំនុកតម្កើង 34:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱពួកបរិសុទ្ធរបស់ព្រះអង្គអើយ ចូរកោតខ្លាចព្រះយេហូវ៉ា ដ្បិតអស់អ្នកដែលកោតខ្លាចព្រះអង្គ មិនខ្វះអ្វីឡើយ! ពួកសិង្ហស្ទាវ អាចជួបនឹងការខ្វះខាត ហើយអត់ឃ្លាន តែអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នោះមិនខ្វះអ្វីដែលល្អឡើយ។
ទំនុកតម្កើង 34:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នករាល់គ្នាដែលជាប្រជារាស្ត្រព្រះអង្គអើយ ចូរគោរពកោតខ្លាចព្រះអម្ចាស់ ដ្បិតអ្នកដែលគោរពកោតខ្លាចព្រះអង្គ នឹងមិនខ្វះអ្វីឡើយ។ អ្នកមានអាចជួបប្រទះនឹងការអត់ឃ្លាន ខ្វះខាតចំណីបរិភោគ តែអស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងមិនខ្វះអ្វីសោះឡើយ។
ទំនុកតម្កើង 34:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱពួកបរិសុទ្ធរបស់ទ្រង់អើយ សូមកោតខ្លាចដល់ ព្រះយេហូវ៉ា ដ្បិតអស់អ្នកដែលកោតខ្លាចដល់ទ្រង់មិនខ្វះអ្វីឡើយ ឯអស់ទាំងសិង្ហស្ទាវ វាតែងតែខ្វះ ហើយក៏ឃ្លាន តែអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នោះនឹងមិនខ្វះអ្វី ដែលល្អឡើយ