ទំនុកតម្កើង 33:1-3
ទំនុកតម្កើង 33:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱមនុស្សសុចរិតអើយ ចូររីករាយក្នុងព្រះយេហូវ៉ាចុះ ដ្បិតមនុស្សទៀងត្រង់ស័ក្ដិសម នឹងសរសើរតម្កើងព្រះ។ ចូរអរព្រះគុណដល់ព្រះយេហូវ៉ាដោយចាប់ស៊ុង ហើយលើកទំនុកថ្វាយព្រះអង្គ ដោយដេញពិណខ្សែដប់! ចូរច្រៀងបទថ្មីថ្វាយព្រះអង្គ ហើយប្រគំភ្លេងយ៉ាងពិរោះឲ្យឮរងំ ទាំងស្រែកអបអរសាទរ។
ទំនុកតម្កើង 33:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សសុចរិតអើយ ចូរនាំគ្នា អបអរលើកតម្កើងព្រះអម្ចាស់! មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ដែលអាចកោតសរសើរព្រះអង្គ។ ចូរលើកតម្កើងព្រះអម្ចាស់ ដោយសំឡេងពិណ ចូរស្មូត្រទំនុកតម្កើង ព្រះអង្គ ទាំងលេងចាប៉ីខ្សែដប់កំដរផង។ ចូរច្រៀងបទថ្មីថ្វាយព្រះអង្គ! ចូរប្រគំតន្ត្រីយ៉ាងពីរោះ ក្នុងពេលស្រែកអបអរសាទរព្រះអង្គ
ទំនុកតម្កើង 33:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱពួកអ្នកសុចរិតអើយ ចូរមានចិត្តរីករាយក្នុងព្រះយេហូវ៉ាចុះ ដ្បិតសេចក្ដីសរសើរ នោះសំណំដល់មនុស្សទៀងត្រង់ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដោយចាប់ស៊ុង ហើយច្រៀងសរសើរថ្វាយទ្រង់ ដោយដេញពិណខ្សែ១០ ចូរច្រៀងទំនុកថ្មីថ្វាយទ្រង់ ហើយលេងភ្លេងឲ្យឮរងំ ដោយប៉ិនប្រសប់