ទំនុកតម្កើង 32:8-9
ទំនុកតម្កើង 32:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ យើងនឹងបង្ហាត់បង្រៀនអ្នកឲ្យស្គាល់ផ្លូវ ដែលអ្នកត្រូវដើរ យើងនឹងទូន្មានអ្នក ទាំងភ្នែកយើងមើលអ្នកជាប់។ កុំធ្វើដូចជាសេះ ឬលាកាត់ដែលគ្មានប្រាជ្ញា ដែលត្រូវគេដាក់បង្ខាំ ហើយចងបង្ហៀរ ដើម្បីទប់ ក្រែងវាមិនស្ដាប់អ្នកនោះឡើយ។
ទំនុកតម្កើង 32:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា «យើងនឹងប្រៀនប្រដៅណែនាំអ្នក ឲ្យស្គាល់ផ្លូវដែលអ្នកត្រូវដើរ យើងនឹងជួយឲ្យយោបល់អ្នក ព្រមទាំងមើលថែទាំអ្នកផង។ មិនត្រូវឆោតល្ងង់ដូចសេះ ឬលានោះឡើយ គេដាក់ដែកបង្ខាំ និងចងបង្ហៀរ ដើម្បីញាក់វាឲ្យចុះចូល»។
ទំនុកតម្កើង 32:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវ ដែលឯងត្រូវដើរ អញនឹងទូន្មានឯង ដោយភ្នែកអញមើលឯងជាប់ កុំឲ្យឯងធ្វើដូចជាសេះ ឬលាកាត់ ដែលគ្មានប្រាជ្ញា ដែលគេត្រូវដាក់បង្ខាំ ហើយនឹងបង្ហៀរ ដើម្បីទប់វា ក្រែងវាមិនព្រមមកឯឯងនោះឡើយ