ទំនុកតម្កើង 27:7-8
ទំនុកតម្កើង 27:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពេលទូលបង្គំអំពាវនាវ សូមប្រណីសន្ដោសទូលបង្គំ និងឆ្លើយតបមកទូលបង្គំផង! កាលព្រះអង្គមានព្រះបន្ទូលថា «ចូរស្វែងរកមុខយើង!» នោះចិត្តទូលបង្គំបានទូលតបថា «ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្វែងរកព្រះភក្ត្រព្រះអង្គហើយ»។
ទំនុកតម្កើង 27:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ! សូមទ្រង់ព្រះសណ្ដាប់ស្នូរសម្រែករបស់ទូលបង្គំ សូមមេត្តាប្រណីសន្ដោសទូលបង្គំ និងឆ្លើយតបមកទូលបង្គំវិញផង!។ ចិត្តទូលបង្គំនឹកដល់ព្រះបន្ទូល ដែលព្រះអង្គថ្លែងថា «ចូរស្វែងរកយើង» នោះទូលបង្គំឆ្លើយថា ឱព្រះអម្ចាស់អើយ! ទូលបង្គំស្វែងរកព្រះភ័ក្ត្រព្រះអង្គហើយ!
ទំនុកតម្កើង 27:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់កាលទូលបង្គំអំពាវនាវ សូមអាណិតមេត្តាឆ្លើយតបមកទូលបង្គំផង កាលទ្រង់បានមានបន្ទូលថា ចូរស្វែងរកមុខអញ នោះ ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំបានទូលតបថា ទូលបង្គំនឹងស្វែងរកព្រះភក្ត្រទ្រង់ពិត