ទំនុកតម្កើង 27:7-10

ទំនុកតម្កើង 27:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពេល​ទូល‌បង្គំ​អំពាវ‌នាវ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ និង​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង! កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «ចូរ​ស្វែង​រក​មុខ​យើង!» នោះ​ចិត្ត​ទូល‌បង្គំ​បាន​ទូល​តប​ថា «ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ស្វែង​រក​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ហើយ»។ សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំ ហើយ​កុំ​ផាត់​អ្នក​បម្រើ​ព្រះ‌អង្គ ចេញ​ដោយ​ខ្ញាល់​ឡើយ ព្រះ‌អង្គ​ហើយ​ដែល​ជួយ​ទូល‌បង្គំ។ ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំ​អើយ សូម​កុំ​ផាត់ទូល‌បង្គំ​ចេញ សូមកុំ​បោះ‌បង់​ចោល​ទូល‌បង្គំ​ឡើយ! ប្រសិន‌បើ​ឪពុក​ម្តាយ បានបោះ​បង់​ចោល​ទូល‌បង្គំ ព្រះ‌យេហូវ៉ា​នឹង​ទទួល​ទូល‌បង្គំ​ទុក។

ទំនុកតម្កើង 27:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ទ្រង់​ព្រះ‌សណ្ដាប់​ស្នូរ​សម្រែក​របស់​ទូលបង្គំ សូម​មេត្តា​ប្រណី​សន្ដោស​ទូលបង្គំ និង​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង!។ ចិត្ត​ទូលបង្គំ​នឹក​ដល់​ព្រះ‌បន្ទូល ដែល​ព្រះអង្គ​ថ្លែង​ថា «ចូរ​ស្វែង​រក​យើង» នោះ​ទូលបង្គំ​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ហើយ! សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ សូម​កុំ​ព្រះ‌ពិរោធ ហើយ​បណ្តេញ​អ្នក​បម្រើ​របស់​ព្រះអង្គ! ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ សូម​កុំ​លះ‌បង់​ទូលបង្គំ! ឱ​ព្រះ‌សង្គ្រោះ​ទូលបង្គំ​អើយ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ!។ ទោះ​បី​ឪពុក‌ម្ដាយ​របស់​ទូលបង្គំ បាន​បោះ​បង់​ទូលបង្គំ​ចោល​ក៏​ដោយ ក៏​ព្រះ‌អម្ចាស់​នៅ​តែ​ទទួល​ទូលបង្គំ​ជានិច្ច!។

ទំនុកតម្កើង 27:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​កាល​ទូលបង្គំ​អំពាវ‌នាវ សូម​អាណិត​មេត្តា​ឆ្លើយ​តប​មក​ទូលបង្គំ​ផង កាល​ទ្រង់​បាន​មាន​បន្ទូល​ថា ចូរ​ស្វែង​រក​មុខ​អញ នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ ចិត្ត​ទូលបង្គំ​បាន​ទូល​តប​ថា ទូលបង្គំ​នឹង​ស្វែង​រក​ព្រះ‌ភក្ត្រ​ទ្រង់​ពិត សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូលបង្គំ ហើយ​កុំ​ផាត់​អ្នក​បំរើ​ទ្រង់​ចេញ​ដោយ​ខ្ញាល់​ឡើយ ទ្រង់​បាន​តែង​ធ្វើ​ជា​ជំនួយ​របស់​ទូលបង្គំ ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូលបង្គំ​អើយ សូម​កុំ​ប្រាស​ចេញ ឬ​បោះ‌បង់​ចោល​ទូលបង្គំ​ឡើយ បើ​កាល​ណា​ឪពុក​ម្តាយ​លះ​ចោល​ទូលបង្គំ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ទទួល​ទូលបង្គំ​ទុក​វិញ