ទំនុកតម្កើង 27:3-5

ទំនុកតម្កើង 27:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទោះ​បើ​មាន​ពល​ទ័ព​មក​ឡោម​ព័ទ្ធ​ខ្ញុំ ក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​ឡើយ ទោះ​បើ​មាន​ចម្បាំង​កើត​ឡើង​ទាស់​នឹង​ខ្ញុំ ក៏​ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ដែរ។ ខ្ញុំ​បាន​សូម​សេចក្ដី​តែ​មួយ​ពី​ព្រះ‌យេហូវ៉ា ហើយ​នឹង​ស្វែង​រក​សេចក្ដី​នោះ​ឯង គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា រាល់​តែ​ថ្ងៃ​អស់​មួយ​ជីវិត​របស់​ខ្ញុំ ដើម្បី​រំពឹង​មើល​សោភ័ណភាព​របស់​ព្រះ‌យេហូវ៉ា ហើយ​ពិនិត្យ​ពិចារណា​នៅ​ក្នុង ព្រះ‌វិហារ​របស់​ព្រះ‌អង្គ។ ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ខ្ញុំ ដោយ​បំបាំង​ខ្ញុំ​នៅ​ក្នុង​ជម្រក​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​បំពួន​ខ្ញុំ​ក្នុង​ទីកំបាំង នៃ​ព្រះ​ពន្លារបស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​លើក​ខ្ញុំ​ដាក់​លើ​ថ្ម​ដា។

ទំនុកតម្កើង 27:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​មាន​កង‌ទ័ព​មក​ឡោម‌ព័ទ្ធ​ខ្ញុំ ក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​អ្វី​ដែរ ប្រសិន​បើ​មាន​គេ​លើក​គ្នា​មក​ច្បាំង​នឹង​ខ្ញុំ ក៏​ខ្ញុំ​នៅ​តែ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់​ជានិច្ច។ ខ្ញុំ​ទូល​សូម​ព្រះ‌អម្ចាស់​នូវ​សេចក្ដី​តែ​មួយ​គត់ ហើយ​ខ្ញុំ​ប្រាថ្នា​ចង់​បាន​តែ​សេចក្ដី​នេះ​ឯង គឺ​ឲ្យ​បាន​ស្នាក់​នៅ​ក្នុង​ព្រះ‌ដំណាក់ របស់​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិត ដើម្បី​កោត​ស្ញប់‌ស្ញែង​ភាព​ថ្កុំ‌ថ្កើង​រុងរឿង របស់​ព្រះ‌អម្ចាស់ និង​ថ្វាយ‌បង្គំ​ព្រះអង្គ​នៅ​ក្នុង​ព្រះ‌វិហារ ដ្បិត​នៅ​ពេល​ខ្ញុំ​មាន​អាសន្ន ព្រះអង្គ​តែង​ឲ្យ​ខ្ញុំ​ជ្រក​ក្នុង​ជម្រក​របស់​ព្រះអង្គ ព្រះអង្គ​តែង​លាក់​បំពួន​ខ្ញុំ​នៅ​ក្នុង​ព្រះ‌ពន្លា ព្រះអង្គ​លើក​ខ្ញុំ​ដាក់​នៅ​លើ​ថ្ម‌ដា។

ទំនុកតម្កើង 27:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទោះ​បើ​មាន​ពួក​ពល​មក​បោះ​ទ័ព​ច្បាំង​នឹង​ខ្ញុំ គង់​តែ​ចិត្ត​ខ្ញុំ​មិន​ភ័យ​ឡើយ ទោះ​បើ​កើត​មាន​ចំបាំង​ទាស់​នឹង​ខ្ញុំ គង់​តែ​ខ្ញុំ​នឹង​មាន​ចិត្ត​សង្ឃឹម​បាន​ដែរ ខ្ញុំ​បាន​សូម​សេចក្ដី​តែ​១​ពី​ព្រះ‌យេហូវ៉ា ហើយ​នឹង​ស្វែង​រក​សេចក្ដី​នោះ​ឯង គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា រាល់​តែ​ថ្ងៃ អស់​១​ជីវិត​ខ្ញុំ ដើម្បី​នឹង​រំពឹង​មើល​សេចក្ដី​លំអ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​ពិនិត្យ​ពិចារណា​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ទ្រង់ ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ទ្រង់​នឹង​ថែ​រក្សា​ខ្ញុំ ដោយ​កំបាំង​នៅ​ក្នុង​ព្រះ‌ពន្លា​ទ្រង់ ក៏​នឹង​បំពួន​ខ្ញុំ​នៅ​ទី​សំងាត់​ក្នុង​ត្រសាល​ទ្រង់ ហើយ​នឹង​លើក​ខ្ញុំ​ឡើង​ដាក់​លើ​ថ្មដា

ទំនុកតម្កើង 27:3-5

ទំនុកតម្កើង 27:3-5 គខបទំនុកតម្កើង 27:3-5 គខប