ទំនុកតម្កើង 27:11-14
ទំនុកតម្កើង 27:11-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ សូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ ព្រោះតែខ្មាំងសត្រូវរបស់ទូលបង្គំ។ សូមកុំប្រគល់ទូលបង្គំទៅតាមបំណងចិត្ត បច្ចាមិត្តរបស់ទូលបង្គំឡើយ ដ្បិតមានស្មរបន្ទាល់ក្លែងក្លាយ បានលើកគ្នាទាស់នឹងទូលបង្គំ ហើយគេដកដង្ហើមចេញជាពាក្យឃោរឃៅ។ ប្រសិនបើទូលបង្គំមិនបានជឿថា នឹងឃើញសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នៅក្នុងទឹកដីរបស់មនុស្សរស់នេះ នោះតើទូលបង្គំនឹងទៅជាយ៉ាងណា? ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
ទំនុកតម្កើង 27:11-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ! សូមបង្រៀនទូលបង្គំ ឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ សូមណែនាំទូលបង្គំឲ្យដើរតាមផ្លូវត្រង់ ព្រោះទូលបង្គំមានសត្រូវជាច្រើន។ សូមកុំបណ្តោយឲ្យទូលបង្គំធ្លាក់ ទៅក្នុងកណ្ដាប់ដៃបច្ចាមិត្តរបស់ទូលបង្គំឡើយ ដ្បិតមានសាក្សីក្លែងក្លាយ មកនិយាយមួលបង្កាច់ទូលបង្គំ អ្នកទាំងនោះពោលសុទ្ធតែពាក្យឃោរឃៅ។ ខ្ញុំជឿជាក់ថានៅក្នុងលោកនេះ ខ្ញុំនឹងឃើញសុភមង្គលមកពីព្រះអម្ចាស់ ជាមិនខាន!។ ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់! ចូរមានកម្លាំង និងមានចិត្តរឹងប៉ឹងឡើង! ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ចុះ!។
ទំនុកតម្កើង 27:11-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវទ្រង់ដល់ទូលបង្គំ ហើយដោយព្រោះមានពួកខ្មាំងសត្រូវ នោះសូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ សូមកុំប្រគល់ទូលបង្គំទៅតាមបំណងចិត្តនៃពួកអ្នក ដែលតតាំងនឹងទូលបង្គំឡើយ ដ្បិតមានស្មរបន្ទាល់ក្លែងបានលើកគ្នាទាស់នឹងទូលបង្គំ ព្រមទាំងមានមនុស្សដែលដកដង្ហើមចេញជាសេចក្ដី ច្រឡោតទទេផង បើសិនជាទូលបង្គំមិនបានជឿ ថា នឹងឃើញសេចក្ដីសប្បុរសនៃព្រះយេហូវ៉ា នៅស្ថានរបស់មនុស្សរស់នេះ នោះតើយ៉ាងណាទៅ ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ។