ទំនុកតម្កើង 24:8-9
ទំនុកតម្កើង 24:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា? គឺព្រះយេហូវ៉ាដ៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិ ជាព្រះយេហូវ៉ាដ៏មានឥទ្ធិឫទ្ធិក្នុងចម្បាំង! ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង! ឱទ្វារដ៏នៅអស់កល្បជានិច្ចអើយ ចូរងើបឡើង ដើម្បីឲ្យមហាក្សត្រដ៏មានសិរីល្អ ទ្រង់យាងចូលមក!
ទំនុកតម្កើង 24:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើព្រះមហាក្សត្រប្រកបដោយ សិរីរុងរឿងនេះជានរណា? -ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ! ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ ចូរចំហឲ្យធំ ដើម្បីឲ្យព្រះមហាក្សត្រ ប្រកបដោយសិរីរុងរឿងយាងចូលមក!
ទំនុកតម្កើង 24:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា គឺព្រះយេហូវ៉ាដ៏មានព្រះចេស្តា នឹងឥទ្ធិឫទ្ធិ ជាព្រះយេហូវ៉ាដ៏មានឥទ្ធិឫទ្ធិក្នុងចំបាំង ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង ឱទ្វារដ៏នៅអស់កល្បជានិច្ចអើយ ចូរនៅជាចំហចុះ នោះមហាក្សត្រដ៏មានសិរីល្អ ទ្រង់នឹងយាងចូលមក