ទំនុកតម្កើង 24:3-6

ទំនុកតម្កើង 24:3-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ តើ​អ្នក​ណា​អាច​ឡើង​ទៅ​លើ​ភ្នំ របស់​ព្រះ‌យេហូវ៉ា​បាន? តើ​អ្នក​ណា​អាច​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ របស់​ព្រះ‌អង្គ​បាន? គឺ​ជា​អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ ជា​អ្នក​ដែល​មិន​បណ្ដោយ​ឲ្យ​ព្រលឹង​ខ្លួន ទៅ​តាម​សេចក្ដី​ភូត​ភរ ក៏​មិន​ពោល​ពាក្យ​ស្បថ​បំពាន​ឡើយ។ អ្នក​នោះ​នឹង​ទទួល​ព្រះ​ពរ​ពី​ព្រះ‌យេហូវ៉ា និង​សេចក្ដី​សុចរិត​ពី​ព្រះ ដ៏​ជួយ​សង្គ្រោះ​របស់​ខ្លួន។ អ្នក​ទាំងនេះ​ហើយ​ជា​ពួក​អ្នក ដែល​ស្វែង​រក​ព្រះ‌អង្គ គឺ​អ្នក​ដែល​ស្វែង​រក​ព្រះ‌ភក្ត្រ នៃ​ព្រះរបស់​លោក​យ៉ាកុប ។ -បង្អង់

ទំនុកតម្កើង 24:3-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំ របស់​ព្រះ‌អម្ចាស់​បាន? តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ ដ៏វិសុទ្ធ​របស់​ព្រះអង្គ​បាន? មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន គឺ​អ្នក​ដែល​មិន​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំ ព្រះ​ក្លែងក្លាយ និង​និយាយ​ស្បថ‌ស្បែ​បំពាន។ ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ ហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ នឹង​ប្រោស​គេ​ឲ្យ​បាន​សុចរិត​ដែរ។ គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះអង្គ ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។ - សម្រាក