ទំនុកតម្កើង 20:6-7
ទំនុកតម្កើង 20:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ឥឡូវនេះ ខ្ញុំដឹងហើយថា ព្រះយេហូវ៉ានឹង សង្គ្រោះអ្នកដែលព្រះអង្គបានចាក់ប្រេងតាំង ព្រះអង្គនឹងឆ្លើយមកព្រះករុណាពីស្ថានសួគ៌ ដ៏បរិសុទ្ធរបស់ព្រះអង្គ ដោយឫទ្ធានុភាពនៃព្រះហស្តស្តាំ ដែលតែងតែជួយ។ អ្នកខ្លះទុកចិត្តនឹងរទេះចម្បាំង ខ្លះទៀតទុកចិត្តនឹងសេះ តែយើងទុកចិត្តនឹងព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងវិញ។
ទំនុកតម្កើង 20:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់សង្គ្រោះ ព្រះរាជាដែលព្រះអង្គបានចាក់ប្រេងអភិសេក ព្រះអង្គឆ្លើយតបនឹងព្រះរាជា ពីទីសក្ការៈរបស់ព្រះអង្គនៅស្ថានបរមសុខ គឺព្រះអង្គប្រទានឲ្យព្រះរាជាមានជ័យជម្នះ ដោយសារឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ។ អ្នកខ្លះពឹងផ្អែកលើរទេះចម្បាំងរបស់ខ្លួន អ្នកខ្លះទៀតពឹងផ្អែកលើទ័ពសេះរបស់ខ្លួន រីឯយើងវិញ យើងទុកចិត្តលើព្រះនាមព្រះអម្ចាស់ ជាព្រះរបស់យើង។
ទំនុកតម្កើង 20:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឥឡូវនេះ ខ្ញុំដឹងហើយ ថាព្រះយេហូវ៉ាទ្រង់ជួយ សង្គ្រោះដល់អ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ ទ្រង់នឹងមានបន្ទូលឆ្លើយពីស្ថានសួគ៌ដ៏បរិសុទ្ធរបស់ទ្រង់ ដោយផ្សាយកំឡាំងនៃព្រះហស្តស្តាំដែលតែងតែជួយ អ្នកខ្លះពឹងនឹងរទេះចំបាំង ខ្លះទៀតពឹងនឹងសេះ តែយើងខ្ញុំនឹងនឹកចាំពីព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំវិញ