ទំនុកតម្កើង 20:1-9

ទំនុកតម្កើង 20:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​ព្រះ‌អម្ចាស់​ឆ្លើយ​តប​នឹង​ព្រះ‌រាជា នៅ​ថ្ងៃ​ដែល​ស្ដេច​មាន​អាសន្ន សូម​ព្រះ‌នាម​ព្រះ​របស់​លោក​យ៉ាកុប ការ‌ពារ​ព្រះ‌រាជា!។ សូម​ព្រះអង្គ​ជួយ​ព្រះ‌រាជា ពី​ព្រះ‌វិហារ​របស់​ព្រះអង្គ សូម​ព្រះអង្គ​គាំទ្រ​ព្រះ‌រាជា​ពី​ភ្នំ​ស៊ីយ៉ូន!។ សូម​ឲ្យ​ព្រះអង្គ​នឹក​ឃើញ​តង្វាយ ទាំង​ប៉ុន្មាន​របស់​ព្រះ‌រាជា ហើយ​សូម​ឲ្យ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ នឹង​យញ្ញ‌បូជា​ដែល​ស្ដេច​យក​មក​ថ្វាយ!។ - សម្រាក សូម​ព្រះអង្គ​ប្រទាន​នូវ​អ្វីៗ​មក​ព្រះ‌រាជា តាម​តែ​ទ្រង់​ប្រាថ្នា និង​ធ្វើ​ឲ្យ​គម្រោង‌ការ របស់​ព្រះ‌រាជា​បាន​សម្រេច​ទាំង​អស់!។ យើង​នឹង​ស្រែក​ហ៊ោ​ដោយ​អំណរ ព្រោះ​តែ​ស្ដេច​មាន​ជ័យ‌ជម្នះ យើង​នឹង​លើក​ទង់​ជ័យ​ឡើង ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់​របស់​យើង។ សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌រាជា​ទូល​សូម។ ឥឡូវ​នេះ ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ‌អម្ចាស់​សង្គ្រោះ ព្រះ‌រាជា​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក ព្រះអង្គ​ឆ្លើយ​តប​នឹង​ព្រះ‌រាជា ពី​ទីសក្ការៈ​របស់​ព្រះអង្គ​នៅ​ស្ថាន​បរម‌សុខ គឺ​ព្រះអង្គ​ប្រទាន​ឲ្យ​ព្រះ‌រាជា​មាន​ជ័យ‌ជម្នះ ដោយ‌សារ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ។ អ្នក​ខ្លះ​ពឹង​ផ្អែក​លើ​រទេះ​ចម្បាំង​របស់​ខ្លួន អ្នក​ខ្លះ​ទៀត​ពឹង​ផ្អែក​លើ​ទ័ព​សេះ​របស់​ខ្លួន រីឯ​យើង​វិញ យើង​ទុក​ចិត្ត​លើ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង។ អ្នក​ទាំង​នោះ​នឹង​ត្រូវ​បាក់​ទ័ព​បរា‌ជ័យ រីឯ​យើង​វិញ យើង​នៅ​មាន​ជំហរ​យ៉ាង​រឹង‌ប៉ឹង​មាំ‌មួន។ ព្រះ‌អម្ចាស់​អើយ សូម​សង្គ្រោះ​ព្រះ‌រាជា​ផង! ពេល​យើង​ខ្ញុំ​អង្វរ​រក​ព្រះអង្គ សូម​ឆ្លើយ​តប​មក​យើង​ខ្ញុំ​វិញ​ផង!

ទំនុកតម្កើង 20:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​ដល់​ព្រះ​ករុណា នៅ​ថ្ងៃ​មាន​ចលាចល សូម​ព្រះ‌នាម​នៃ​ព្រះ​របស់​លោក​យ៉ាកុប ការពារ​ព្រះ​ករុណា! សូម​ព្រះ‌អង្គ​បញ្ជូន​ជំនួយ​ពី​ទី​បរិសុទ្ធ មក​ជួយ​ព្រះ​ករុណា ហើយ​ចម្រើន​កម្លាំង​ព្រះ​ករុណា ពី​ក្រុង​ស៊ីយ៉ូន​មក! សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​តង្វាយ​ទាំង​ប៉ុន្មាន របស់​ព្រះករុណា ហើយ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យញ្ញ‌បូជា របស់​ព្រះករុណា​ផង! –បង្អង់ ៙ សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ករុណា ហើយសូម​ឲ្យ​គ​ម្រោង​ការ​ទាំង​ប៉ុន្មាន របស់​ព្រះ‌ករុណា​បាន​សម្រេច! សូម​ឲ្យ​យើង​ខ្ញុំ​បាន​ស្រែក​ហ៊ោ​ដោយ​អំណរ នឹង​ជ័យ​ជម្នះ​របស់​ព្រះ​ករុណា ហើយ​លើក​ទង់​ជ័យ​ឡើង ក្នុង​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង។ សូម​ព្រះ‌យេហូវ៉ា​សម្រេច​តាម អស់​ទាំង​សំណូម​របស់​ព្រះ‌ករុណា​ផង។ ៙ ឥឡូវ​នេះ ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌យេហូវ៉ា​នឹង សង្គ្រោះ​អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង ព្រះ‌អង្គ​នឹង​ឆ្លើយ​មក​ព្រះ​ករុណា​ពី​ស្ថាន‌សួគ៌ ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដោយ​ឫទ្ធានុ‌ភាព​នៃ​ព្រះ‌ហស្ត​ស្តាំ ដែល​តែង‌តែ​ជួយ។ អ្នក​ខ្លះ​ទុក​ចិត្ត​នឹង​រទេះ​ចម្បាំង ខ្លះ​ទៀត​ទុក​ចិត្ត​នឹង​សេះ តែ​យើង​ទុក​ចិត្ត​នឹង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ។ អ្នក​ទាំង​នោះនឹងរំលំ ហើយ​ដួល​ចុះ តែ​យើង​នឹង​ក្រោក​ឈរ​យ៉ាង​មាំ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​មាន​ជ័យ‌ជម្នះ សូម​ព្រះ​ដ៏​ជា​មហាក្សត្រ ឆ្លើយ​តប​មក​យើង​ខ្ញុំផង ពេល​យើង​ខ្ញុំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ។

ទំនុកតម្កើង 20:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​ព្រះ‌អម្ចាស់​ឆ្លើយ​តប​នឹង​ព្រះ‌រាជា នៅ​ថ្ងៃ​ដែល​ស្ដេច​មាន​អាសន្ន សូម​ព្រះ‌នាម​ព្រះ​របស់​លោក​យ៉ាកុប ការ‌ពារ​ព្រះ‌រាជា!។ សូម​ព្រះអង្គ​ជួយ​ព្រះ‌រាជា ពី​ព្រះ‌វិហារ​របស់​ព្រះអង្គ សូម​ព្រះអង្គ​គាំទ្រ​ព្រះ‌រាជា​ពី​ភ្នំ​ស៊ីយ៉ូន!។ សូម​ឲ្យ​ព្រះអង្គ​នឹក​ឃើញ​តង្វាយ ទាំង​ប៉ុន្មាន​របស់​ព្រះ‌រាជា ហើយ​សូម​ឲ្យ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ នឹង​យញ្ញ‌បូជា​ដែល​ស្ដេច​យក​មក​ថ្វាយ!។ - សម្រាក សូម​ព្រះអង្គ​ប្រទាន​នូវ​អ្វីៗ​មក​ព្រះ‌រាជា តាម​តែ​ទ្រង់​ប្រាថ្នា និង​ធ្វើ​ឲ្យ​គម្រោង‌ការ របស់​ព្រះ‌រាជា​បាន​សម្រេច​ទាំង​អស់!។ យើង​នឹង​ស្រែក​ហ៊ោ​ដោយ​អំណរ ព្រោះ​តែ​ស្ដេច​មាន​ជ័យ‌ជម្នះ យើង​នឹង​លើក​ទង់​ជ័យ​ឡើង ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់​របស់​យើង។ សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌រាជា​ទូល​សូម។ ឥឡូវ​នេះ ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ‌អម្ចាស់​សង្គ្រោះ ព្រះ‌រាជា​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក ព្រះអង្គ​ឆ្លើយ​តប​នឹង​ព្រះ‌រាជា ពី​ទីសក្ការៈ​របស់​ព្រះអង្គ​នៅ​ស្ថាន​បរម‌សុខ គឺ​ព្រះអង្គ​ប្រទាន​ឲ្យ​ព្រះ‌រាជា​មាន​ជ័យ‌ជម្នះ ដោយ‌សារ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ។ អ្នក​ខ្លះ​ពឹង​ផ្អែក​លើ​រទេះ​ចម្បាំង​របស់​ខ្លួន អ្នក​ខ្លះ​ទៀត​ពឹង​ផ្អែក​លើ​ទ័ព​សេះ​របស់​ខ្លួន រីឯ​យើង​វិញ យើង​ទុក​ចិត្ត​លើ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង។ អ្នក​ទាំង​នោះ​នឹង​ត្រូវ​បាក់​ទ័ព​បរា‌ជ័យ រីឯ​យើង​វិញ យើង​នៅ​មាន​ជំហរ​យ៉ាង​រឹង‌ប៉ឹង​មាំ‌មួន។ ព្រះ‌អម្ចាស់​អើយ សូម​សង្គ្រោះ​ព្រះ‌រាជា​ផង! ពេល​យើង​ខ្ញុំ​អង្វរ​រក​ព្រះអង្គ សូម​ឆ្លើយ​តប​មក​យើង​ខ្ញុំ​វិញ​ផង!

ទំនុកតម្កើង 20:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សូម​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ឆ្លើយ​ដល់ ព្រះ‌ករុណា នៅ​ថ្ងៃ​មាន​ចលាចល សូម​ឲ្យ​ព្រះ‌នាម​នៃ​ព្រះ​របស់​យ៉ាកុប បាន​តាំង​ទ្រង់​ឡើង​នៅ​លើ​ទី​ខ្ពស់ ព្រម​ទាំង​ចាត់​សេចក្ដី​ជំនួយ​ពី​ទី​បរិសុទ្ធ​មក​ជួយ​ទ្រង់ ហើយ​ចំរើន​កំឡាំង​ទ្រង់​ពី​ក្រុង​ស៊ីយ៉ូន​មក ទាំង​នឹក​ចាំ​ពី​បណ្តា​ដង្វាយ​របស់​ទ្រង់ ហើយ​ទទួល​យញ្ញ‌បូជា​របស់​ទ្រង់​ផង។ –បង្អង់ ៙ សូម​ឲ្យ​ព្រះ​បាន​ប្រោស​ដល់​ទ្រង់​តាម​បំណង​ព្រះ‌ទ័យ ហើយ​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​គំនិត​របស់​ព្រះ‌ករុណា យើង​ខ្ញុំ​នឹង​អរ​សប្បាយ​ដោយ​ទ្រង់​មាន​ជ័យ‌ជំនះ ហើយ​នឹង​លើក​ទង់‌ជ័យ​ឡើង ដោយ​នូវ​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង​ខ្ញុំ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​សំរេច​តាម​អស់​ទាំង សេចក្ដី​សំណូម​របស់​ព្រះ‌ករុណា​ផង។ ៙ ឥឡូវ​នេះ ខ្ញុំ​ដឹង​ហើយ ថាព្រះ‌យេហូវ៉ា​ទ្រង់​ជួយ សង្គ្រោះ​ដល់​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ទ្រង់​នឹង​មាន​បន្ទូល​ឆ្លើយ​ពី​ស្ថាន‌សួគ៌​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ដោយ​ផ្សាយ​កំឡាំង​នៃ​ព្រះ‌ហស្ត​ស្តាំ​ដែល​តែង‌តែ​ជួយ អ្នក​ខ្លះ​ពឹង​នឹង​រទេះ​ចំបាំង ខ្លះ​ទៀត​ពឹង​នឹង​សេះ តែ​យើង​ខ្ញុំ​នឹង​នឹក​ចាំ​ពី​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​វិញ ឯ​អ្នក​ទាំង​នោះ គេ​ត្រូវ​ឱន ហើយ​ដួល​ចុះ តែ​យើង​ខ្ញុំ​បាន​ក្រោក​ឈរ​ត្រង់​ឡើង ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជួយ​សង្គ្រោះ​ផង សូម​ឲ្យ​មហា‌ក្សត្រ​បាន​មាន​បន្ទូល​ឆ្លើយ ក្នុង​កាល​ដែល យើង​ខ្ញុំ​អំពាវ‌នាវ​រក​ទ្រង់។