ទំនុកតម្កើង 19:8-10
ទំនុកតម្កើង 19:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះឱវាទរបស់ព្រះយេហូវ៉ាសុទ្ធតែត្រឹមត្រូវ ក៏ធ្វើឲ្យចិត្តរីករាយសប្បាយ បទបញ្ជារបស់ព្រះយេហូវ៉ាស្អាតបរិសុទ្ធ ក៏បំភ្លឺភ្នែក ការកោតខ្លាចដល់ព្រះយេហូវ៉ា នោះស្អាតបរិសុទ្ធ ក៏ស្ថិតស្ថេរនៅជាដរាប។ វិន័យរបស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់ ហើយសុចរិតគ្រប់ជំពូក។ សេចក្ដីទាំងនោះគួរប្រាថ្នា ចង់បានលើសជាងមាស អើ លើសជាងមាសសុទ្ធជាច្រើនទៅទៀត ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ ស្រក់ពីសំណុំផង។
ទំនុកតម្កើង 19:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះឱវាទរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ ធ្វើឲ្យចិត្តមានអំណរសប្បាយ បទបញ្ជារបស់ព្រះអម្ចាស់ ល្អត្រចះត្រចង់ បំភ្លឺចិត្តគំនិតឲ្យបានយល់។ ការគោរពកោតខ្លាចព្រះអម្ចាស់ជាអំពើមួយ ល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតទៅ។ វិន័យរបស់ព្រះអម្ចាស់ សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់ គួរឲ្យប្រាថ្នាជាងមាសសុទ្ធដ៏ច្រើន ព្រមទាំងផ្អែមជាងទឹកឃ្មុំដែលហូរ ចេញពីសំបុកទៅទៀត។
ទំនុកតម្កើង 19:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សេចក្ដីបញ្ញត្តរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ ក៏បណ្តាលឲ្យចិត្តរីករាយសប្បាយ ក្រិត្យក្រមនៃព្រះយេហូវ៉ាជាសុទ្ធសាធ ក៏បំភ្លឺភ្នែក សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាបរិសុទ្ធ ក៏នៅជាប់ជារៀងរាបដរាប អស់ទាំងខច្បាប់របស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់ ហើយសុចរិតគ្រប់ជំពូក សេចក្ដីទាំងនោះគួរចង់បានលើសជាងមាស អើ ជាជាងមាសសុទ្ធជាច្រើនផង ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ស្រក់ពីសំណុះផង