ទំនុកតម្កើង 19:5-7
ទំនុកតម្កើង 19:5-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអាទិត្យក៏ចេញមកដូចជាកូនកំលោះ ចេញពីក្រឡាបន្ទំ ក៏ដូចជាមនុស្សខ្លាំងពូកែ យាត្រាតាមផ្លូវរបស់ខ្លួនដោយអំណរ។ ព្រះអាទិត្យរះពីជើងមេឃម្ខាង ហើយត្រាច់ចរវង់ទៅដល់ជើងមេឃម្ខាង គ្មានអ្វីកំបាំងពីកម្ដៅព្រះអាទិត្យបានឡើយ។ ៙ ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាល្អគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ បន្ទាល់របស់ព្រះយេហូវ៉ានោះពិតប្រាកដ ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា
ទំនុកតម្កើង 19:5-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯព្រះអាទិត្យក៏រះឡើង ប្រៀបបីដូចជាកូនកំលោះចេញមកសំពះផ្ទឹម និងប្រៀបបីដូចជាវីរបុរសដ៏ខ្លាំងពូកែមួយរូប ចេញមករត់ប្រណាំងដោយអរសប្បាយ។ ព្រះអាទិត្យចរយាត្រាពីជើងមេឃម្ខាង ឆ្ពោះទៅជើងមេឃម្ខាងទៀត គ្មាននរណាអាចបំបាំងកម្ដៅ របស់ព្រះអាទិត្យបានឡើយ។ ក្រឹត្យវិន័យ*របស់ព្រះអម្ចាស់ល្អឥតខ្ចោះ ធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ ដំបូន្មានរបស់ព្រះអម្ចាស់គួរជាទីទុកចិត្ត ធ្វើឲ្យមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា
ទំនុកតម្កើង 19:5-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដែលទុកដូចជាប្ដីថ្មោងថ្មីកំពុងតែចេញពីបន្ទប់ដេក ទាំងមានសេចក្ដីអំណរនឹងរត់តាមផ្លូវខ្លួន ដូចជាមនុស្សខ្លាំងពូកែ ព្រះអាទិត្យក៏រះពីជើងមេឃម្ខាង ហើយដើរវង់ទៅដល់ជើងមេឃម្ខាង គ្មានរបស់អ្វីលាក់កំបាំងពីកំដៅនៃព្រះអាទិត្យទេ។ ៙ ឯក្រិត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ សេចក្ដីបន្ទាល់នៃព្រះយេហូវ៉ាជាពិត ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា