ទំនុកតម្កើង 19:1-3
ទំនុកតម្កើង 19:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ផ្ទៃមេឃថ្លែងពីសិរីល្អនៃព្រះ ហើយលំហអាកាសប្រកាសពី ស្នាព្រះហស្តរបស់ព្រះអង្គ។ ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត ហើយយប់មួយក៏សម្ដែងប្រាប់យប់មួយទៀត ឲ្យបានដឹង។ មិនមែនដោយភាសា ឬពាក្យសម្ដី ឬដោយឮសំឡេងនៃរបស់ទាំងនោះឡើយ។
ចែករំលែក
អាន ទំនុកតម្កើង 19ទំនុកតម្កើង 19:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿង របស់ព្រះជាម្ចាស់ អាកាសវេហាស៍ប្រកាសអំពីស្នាព្រះហស្ដ របស់ព្រះអង្គ។ ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត យប់មួយប្រាប់យប់មួយទៀតឲ្យបានដឹង តែមិនមែនដោយប្រើភាសា ឬពាក្យសម្ដីទេ ហើយក៏មិនឮសូរស័ព្ទអ្វីដែរ។
ចែករំលែក
អាន ទំនុកតម្កើង 19ទំនុកតម្កើង 19:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការ ដែលព្រះហស្តទ្រង់ធ្វើ ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត ហើយយប់១ក៏សំដែងចំណេះដល់យប់១ទៀតដែរ ឯពាក្យសំដី ឬភាសា នោះគ្មានឮឡើយ គ្មានអ្នកណាដែលឮសំឡេងនៃរបស់ទាំងនោះទេ
ចែករំលែក
អាន ទំនុកតម្កើង 19