ទំនុកតម្កើង 18:4-6

ទំនុកតម្កើង 18:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចំណង​នៃ​សេចក្ដី​ស្លាប់​បាន​រួប​រឹត​ខ្ញុំ ហើយ​ជំនន់​នៃ​សេចក្ដី​វិនាស​បាន​បំភ័យ​ខ្ញុំ ចំណង​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​រឹត​ជុំ‌វិញ​ខ្ញុំ អន្ទាក់​នៃ​សេចក្ដី​ស្លាប់​បាន​ទាក់​ខ្ញុំ។ ៙ ក្នុង​គ្រា​ដែល​ខ្ញុំ​មាន​ទុក្ខ​វេទនា ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ខ្ញុំបាន​ស្រែក​រក​ជំនួយ​ដល់​ព្រះ​នៃ​ខ្ញុំ ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ឮ​សំឡេង​ខ្ញុំ ហើយ​សម្រែក​ដែល​ខ្ញុំ​ស្រែក​រក​ព្រះ‌អង្គ បាន​ទៅ​ដល់​ព្រះ‌កាណ៌​របស់​ព្រះ‌អង្គ។

ទំនុកតម្កើង 18:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ ឯ​ចំណង​នៃ​សេចក្ដី​ស្លាប់​បាន​រុំ​ជុំវិញ​ទូលបង្គំ ហើយ​ជំនន់​នៃ​សេចក្ដី​ទុច្ចរិត​បាន​បំភ័យ​ទូលបង្គំ ចំណង​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​រួប​ជុំវិញ​ទូលបង្គំ អន្ទាក់​នៃ​សេចក្ដី​ស្លាប់​បាន​ទាក់​ទូលបង្គំ ក្នុង​គ្រា​ដែល​ទូលបង្គំ​មាន​សេចក្ដី​វេទនា នោះ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ទូលបង្គំ​បាន​ស្រែក​ទូល​ដល់​ព្រះ​នៃ​ទូលបង្គំ ទ្រង់​ក៏​ឮ​សំឡេង​ទូលបង្គំ ពី​ក្នុង​ព្រះ‌វិហារ​ទ្រង់ ហើយ​សំរែក​ដែល​ទូលបង្គំ​ស្រែក នៅ​ចំពោះ​ទ្រង់ ក៏​ឮ​ដល់​ព្រះ‌កាណ៌​ទ្រង់