ទំនុកតម្កើង 18:1-3

ទំនុកតម្កើង 18:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រឡាញ់​ព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា​ជា​ថ្ម​ដា ជា​បន្ទាយ​របស់​ទូល‌បង្គំ និង​ជា​អ្នក​ជួយ​រំដោះ​របស់​ទូល‌បង្គំ ព្រះ​នៃ​ទូល‌បង្គំ ជា​ថ្ម​ដា​ដែល​ទូល‌បង្គំ​ពឹង​ជ្រក ជា​ខែល​នៃ​ទូល‌បង្គំ ជា​ស្នែង​នៃ​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ និង​ជា​ជម្រក​ដ៏​មាំ​មួន​របស់​ទូល‌បង្គំ។ ខ្ញុំ​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​ស័ក្ដិ‌សម​នឹង​លើក​សរសើរ យ៉ាង​នោះ​ខ្ញុំ​នឹង​បាន​សង្គ្រោះ រួច​ពី​ពួក​ខ្មាំង​សត្រូវ​របស់​ខ្ញុំ។

ទំនុកតម្កើង 18:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ជា​កម្លាំង​របស់​ទូលបង្គំ! ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ការពារ​ទូលបង្គំ ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ទូលបង្គំ ជា​ព្រះ​ដែល​ជួយ​រំដោះ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ថ្ម‌ដា​សម្រាប់​ទូលបង្គំ​ពឹង​ជ្រក ព្រះអង្គ​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ទូលបង្គំ និង​ជា​ជម្រក​ដ៏​មាំ‌មួន​របស់​ទូលបង្គំ។ ពេល​ខ្ញុំ​ស្រែក​រក​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ខ្ញុំ សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!។

ទំនុកតម្កើង 18:1-3

ទំនុកតម្កើង 18:1-3 គខបទំនុកតម្កើង 18:1-3 គខបទំនុកតម្កើង 18:1-3 គខបទំនុកតម្កើង 18:1-3 គខប