ទំនុកតម្កើង 17:13-15

ទំនុកតម្កើង 17:13-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឡើង! សូម​ប្រឈម​មុខ​នឹង​គេ សូម​ផ្ដួល​គេ ហើយ​រំដោះ​ជីវិត​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ ដោយ‌សារ​ដាវ​របស់​ព្រះ‌អង្គ ឲ្យ​រួច​ពី​មនុស្ស​ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ គឺ​ឲ្យ​រួច​ពី​មនុស្ស​លោកីយ៍​នេះ ដែល​ចំណែក​របស់​គេ មាន​តែ​នៅ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ។ ពោះ​គេ​បាន​ឆ្អែត​ដោយ‌សារ​ទ្រព្យ​សម្បត្តិ របស់​ព្រះ‌អង្គ គេ​បាន​ស្កប់​ចិត្ត​ដោយ​មាន​កូន​ច្រើន ហើយ​គេ​ចែក​ទ្រព្យ​សម្បត្តិ ដល់​កូន​ង៉ែត​របស់​គេ​ទៀត​ផង។ ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​រំពឹង​មើល​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ដោយ​សេចក្ដី​សុចរិត កាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើង ទូល‌បង្គំ​នឹង​បាន​ស្កប់​ចិត្ត ដោយ​ឃើញ​រូប​អង្គ​ទ្រង់។

ទំនុកតម្កើង 17:13-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង! សូម​យាង​ទៅ​ប្រឈម​មុខ​នឹង​ពួក​គេ ឲ្យ​ពួក​គេ​បរា‌ជ័យ! សូម​យក​ព្រះ‌ខ័ន​របស់​ព្រះអង្គ​មក​រំដោះ ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ពាល។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ដេញ​ពួក​គេ​ចេញ​ពី​ចំណោម មនុស្ស​លោក ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ សូម​ដាក់​ទោស​ពួក​គេ ឲ្យ​ជីវិត​ពួក​គេ រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង តាំង​ពី​កូន​រហូត​ដល់​ចៅ។ ចំពោះ​ទូលបង្គំ​វិញ ដោយ​ទូលបង្គំ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត ទូលបង្គំ​នឹង​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ពេល​ទូលបង្គំ​ក្រោក​ពី​ដំណេក ទូលបង្គំ​បាន​ស្កប់​ចិត្ត ដោយ​ព្រះអង្គ​គង់​ជា​មួយ។

ទំនុកតម្កើង 17:13-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ក្រោក​ឡើង​រាំង​ផ្លូវ​គេ សូម​ផ្តួល​គេ​ចុះ ហើយ​ជួយ​ព្រលឹង​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ ដោយ‌សារ​ដាវ​នៃ​ទ្រង់ ឲ្យ​រួច​ពី​មនុស្ស​ដោយ​ព្រះ‌ហស្ត​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ គឺ​ឲ្យ​រួច​ពី​មនុស្ស​នៅ​លោកីយ​នេះ ដែល​មាន​ចំណែក របស់​គេ​នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ ហើយ​ដែល​ពោះ​គេ​បាន​ឆ្អែត ដោយ‌សារ​ទ្រព្យ​របស់​ទ្រង់ គេ​បាន​ស្កប់​ចិត្ត​ដោយ​មាន​កូន​ច្រើន ហើយ​ក៏​ចែក​សំណល់​នៃ​សម្បត្តគេ​ដល់​កូន‌ង៉ែត​របស់​ខ្លួន ឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​រំពឹង​មើល​ព្រះ‌ភក្ត្រ​ទ្រង់ ដោយ​សេចក្ដី​សុចរិត កាល​ណា​ទូលបង្គំ​ភ្ញាក់​ឡើង នោះ​នឹង​បាន​ស្កប់​ចិត្ត ដោយ​ឃើញ​រូប​អង្គ​ទ្រង់។