ទំនុកតម្កើង 16:7-9
ទំនុកតម្កើង 16:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទូលបង្គំសូមថ្វាយព្រះពរព្រះយេហូវ៉ា ដែលទ្រង់ជួយគំនិតទូលបង្គំ ចិត្តទូលបង្គំដាស់តឿនទូលបង្គំនៅពេលយប់។ ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំនឹងមិនរង្គើឡើយ។ ហេតុនេះហើយបានជាចិត្តទូលបង្គំអរសប្បាយ ហើយកិត្តិយសនៃទូលបង្គំបានរីករាយឡើង រូបសាច់នៃទូលបង្គំក៏នឹងនៅ ដោយសាន្តត្រាណដែរ។
ទំនុកតម្កើង 16:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គផ្ដល់យោបល់ដល់ទូលបង្គំ សូម្បីតែនៅពេលយប់ ក៏មនសិការរបស់ទូលបង្គំដាស់តឿនទូលបង្គំដែរ។ ទូលបង្គំនឹកដល់ព្រះអម្ចាស់ ដែលស្ថិតនៅខាងមុខទូលបង្គំជានិច្ច ដោយព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ ទូលបង្គំនឹងមិនភ័យខ្លាចសោះឡើយ។ ហេតុនេះហើយបានចិត្តទូលបង្គំរីករាយ វិញ្ញាណទូលបង្គំត្រេកអរដ៏លើសលុប ហើយសូម្បីតែរូបកាយរបស់ទូលបង្គំ ក៏បានសម្រាកដោយសេចក្ដីសង្ឃឹមដែរ។
ទំនុកតម្កើង 16:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ា ដែលទ្រង់ជួយគំនិតទូលបង្គំ អើ ចិត្តក៏បង្គាប់ដល់ទូលបង្គំនៅវេលាយប់ដែរ ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជាដរាប ហើយដោយព្រោះទ្រង់គង់នៅខាងស្តាំទូលបង្គំ បានជាទូលបង្គំមិនត្រូវរង្គើឡើយ ហេតុនោះចិត្តទូលបង្គំអរសប្បាយ ហើយកិត្តិយសនៃទូលបង្គំបានរីករាយឡើង រូបសាច់នៃទូលបង្គំក៏នឹងនៅដោយសាន្តត្រាណដែរ