ទំនុកតម្កើង 15:3-4
ទំនុកតម្កើង 15:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ជាអ្នកដែលមិននិយាយមួលបង្កាច់ដោយអណ្ដាត ហើយមិនធ្វើអាក្រក់ដល់មិត្តសម្លាញ់ ក៏មិនហែកកេរ្តិ៍ទាស់នឹងអ្នកជិតខាងខ្លួនឡើយ។ ជាអ្នកដែលមានភ្នែកមើលមនុស្សពាល ដោយសេចក្ដីស្អប់ខ្ពើម តែលើកមុខអស់អ្នកដែលកោតខ្លាច ដល់ព្រះយេហូវ៉ា ជាអ្នកដែលគោរពពាក្យសម្បថរបស់ខ្លួន ឥតប្រែប្រួលឡើយ ទោះជាត្រូវខាតបង់ក៏ដោយ។
ទំនុកតម្កើង 15:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេមិននិយាយមួលបង្កាច់ មិនប្រព្រឹត្តអំពើអាក្រក់ចំពោះមិត្តភក្ដិរបស់ខ្លួន ហើយក៏មិនបង្អាប់បង្អោនកិត្តិយស បងប្អូនរួមជាតិរបស់ខ្លួនដែរ។ គេមិនរាប់រកអស់អ្នកដែលព្រះជាម្ចាស់ មិនគាប់ព្រះហឫទ័យនោះឡើយ តែគេលើកកិត្តិយសអស់អ្នកដែលគោរព កោតខ្លាចព្រះអម្ចាស់។ បើគេសន្យាអ្វីមួយ ទោះបីត្រូវខាតបង់យ៉ាងណាក៏ដោយ ក៏គេនៅតែគោរពតាមពាក្យសម្ដីរបស់ខ្លួនជានិច្ច។
ទំនុកតម្កើង 15:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ជាអ្នកដែលមិនពោលបង្កាច់ដោយអណ្តាត ឬធ្វើអាក្រក់ដល់មិត្រសំឡាញ់ ឬយករឿងបកកេរពីអ្នកជិតខាងខ្លួនឡើយ ជាអ្នកដែលមានភ្នែកមើលមនុស្សពាល ដោយសេចក្ដីស្អប់ខ្ពើម តែលើកមុខអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ជាអ្នកដែលហ៊ានទាំងស្បថដល់បង់ប្រយោជន៍ខ្លួនផង ឥតប្រែព្រួលឡើយ