ទំនុកតម្កើង 147:10-11
ទំនុកតម្កើង 147:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមិនសព្វព្រះហឫទ័យនឹងកម្លាំងសេះទេ ក៏មិនរីករាយនឹងជើងមនុស្សដែរ តែព្រះយេហូវ៉ាសព្វព្រះហឫទ័យ នឹងអស់អ្នកដែលកោតខ្លាចព្រះអង្គ គឺនឹងអស់អ្នកដែលសង្ឃឹមដល់ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
ចែករំលែក
អាន ទំនុកតម្កើង 147ទំនុកតម្កើង 147:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គមិនសព្វព្រះហឫទ័យនឹងកម្លាំងរបស់សេះទេ ហើយព្រះអង្គក៏មិនរវីរវល់នឹងកម្លាំងកាយ របស់មនុស្សដែរ តែព្រះអង្គគាប់ព្រះហឫទ័យនឹងអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គ គឺអស់អ្នកដែលផ្ញើជីវិតលើព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គ។
ចែករំលែក
អាន ទំនុកតម្កើង 147ទំនុកតម្កើង 147:10-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់មិនសព្វព្រះហឫទ័យនឹងកំឡាំងនៃសេះទេ ក៏មិនត្រូវការនឹងជើងមនុស្សដែរ គឺព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យតែនឹងអស់អ្នក ដែលកោតខ្លាចទ្រង់ ហើយនឹងអស់អ្នកដែលសង្ឃឹមដល់សេចក្ដីសប្បុរស របស់ទ្រង់ប៉ុណ្ណោះ
ចែករំលែក
អាន ទំនុកតម្កើង 147