ទំនុកតម្កើង 147:1-3
ទំនុកតម្កើង 147:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ដ្បិតការដែលច្រៀងសរសើរដល់ព្រះនៃយើង ជាការប្រពៃណាស់ ដ្បិតនេះជាទីដ៏សប្បាយរីករាយ ហើយចម្រៀងសរសើរតម្កើង ស័ក្ដិសមណាស់! ព្រះយេហូវ៉ាសង់ក្រុងយេរូសាឡិមឡើងវិញ ព្រះអង្គប្រមូលអ៊ីស្រាអែល ដែលខ្ចាត់ខ្ចាយឲ្យត្រឡប់មកវិញ។ ព្រះអង្គប្រោសអ្នកដែលមានចិត្តខ្ទេចខ្ទាំ ឲ្យបានជា ព្រះអង្គរុំរបួសឲ្យគេ។
ទំនុកតម្កើង 147:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហាលេលូយ៉ា! ស្មូត្រទំនុកតម្កើង ថ្វាយព្រះនៃយើង ជាការល្អប្រពៃណាស់ សរសើរតម្កើងព្រះអង្គ ជាការមួយដ៏សប្បាយ ហើយប្រសើរបំផុត។ ព្រះអម្ចាស់សង់ក្រុងយេរូសាឡឹមឡើងវិញ ព្រះអង្គនាំជនជាតិអ៊ីស្រាអែល ដែលខ្ចាត់ខ្ចាយឲ្យត្រឡប់មកវិញ។ ព្រះអង្គប្រោសអ្នកដែលមានចិត្តគ្រាំគ្រា ឲ្យបានធូរស្បើយ ព្រះអង្គរុំរបួសឲ្យគេ។
ទំនុកតម្កើង 147:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរសរសើរដល់ព្រះយេហូវ៉ា ដ្បិតការដែលច្រៀងសរសើរ ដល់ព្រះនៃយើងខ្ញុំ នោះជាការសំណំហើយ ក៏ពីរោះផង សេចក្ដីសរសើរជាការគួរគប្បី ព្រះយេហូវ៉ាទ្រង់កំពុងតែសង់ក្រុងយេរូសាឡិមឡើង ទ្រង់កំពុងតែប្រមូលពួកសាសន៍អ៊ីស្រាអែល ដែលត្រូវបំបរទៅជាឈ្លើយ មកវិញ ទ្រង់ប្រោសអស់អ្នកដែលមានចិត្តសង្រេងឲ្យបានជា ក៏រុំរបួសឲ្យគេផង