ទំនុកតម្កើង 145:8-9
ទំនុកតម្កើង 145:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ព្រះយេហូវ៉ាប្រកប ដោយព្រះហឫទ័យប្រណីសន្ដោស និងអាណិតអាសូរ ព្រះអង្គយឺតនឹងខ្ញាល់ ហើយពោរពេញដោយ ព្រះហឫទ័យសប្បុរស។ ព្រះយេហូវ៉ាល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ គ្របលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក។
ទំនុកតម្កើង 145:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យ ប្រណីសន្ដោស និងអាណិតអាសូរ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយ ព្រះហឫទ័យមេត្តាករុណា។ ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ចំពោះមនុស្សទាំងអស់ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ដល់សត្វលោកទាំងអស់ ដែលព្រះអង្គបានបង្កើតមក។
ទំនុកតម្កើង 145:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់ប្រកបដោយមេត្តាករុណា នឹងអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្ដីសប្បុរសដ៏ធំទូលាយ ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យទន់សន្តោសរបស់ទ្រង់ ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន