ទំនុកតម្កើង 145:3-6

ទំនុកតម្កើង 145:3-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​ធំ ហើយ​គួរ​សរសើរ​តម្កើង​យ៉ាង​ក្រៃ‌លែង ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ នោះ​រក​យល់​មិន​បាន។ ៙ មនុស្ស​ជំនាន់​មួយ​នឹង​សរសើរ ពី​ស្នា​ព្រះហស្ដ​របស់​ព្រះ‌អង្គ ប្រាប់​មនុស្ស​ជំនាន់​មួយ​ទៀត ហើយ​គេ​នឹង​ប្រកាស​ពី​កិច្ច​ការ ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​អំពី​ឫទ្ធា‌នុភាព ដ៏​រុង‌រឿង​ឧត្តម និង​អំពី​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។ គេ​នឹង​ថ្លែង​ប្រាប់​ពី​ឫទ្ធានុភាព​នៃ​ស្នា​ព្រះ‌ហស្ដ ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​របស់​ព្រះ‌អង្គ ហើយ​ទូល‌បង្គំ​នឹង​ប្រកាស ពី​ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ។

ទំនុកតម្កើង 145:3-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ សរសើរ​តម្កើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត។ ព្រះអង្គ​ឧត្ដុង្គ‌ឧត្ដម​រក​អ្វី​ប្រៀប​ផ្ទឹម​ស្មើ​ពុំ​បាន។ សូម​ឲ្យ​មនុស្ស​នៅ​គ្រប់​ជំនាន់ លើក​តម្កើង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ សូម​ឲ្យ​គេ​រៀប​រាប់​អំពី​កិច្ចការ​ដ៏​អស្ចារ្យ ដែល​ព្រះអង្គ​បាន​ធ្វើ ព្រម​ទាំង​រៀប​រាប់​ពី​ភាព​ថ្កុំ‌ថ្កើង​នៃ​សិរី‌រុងរឿង របស់​ព្រះអង្គ​ផង។ ទូលបង្គំ​នឹង​សញ្ជឹង​គិត​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ របស់​ព្រះអង្គ។ គេ​នឹង​រៀប​រាប់​អំពី​ឫទ្ធា‌នុភាព ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះអង្គ ហើយ​ទូលបង្គំ​ក៏​នឹង​ថ្លែង​អំពី​ភាព​ឧត្តុង្គ‌ឧត្ដម របស់​ព្រះអង្គ​ដែរ។