ទំនុកតម្កើង 145:15-19
ទំនុកតម្កើង 145:15-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ភ្នែករបស់មនុស្សទាំងអស់ទន្ទឹងរង់ចាំព្រះអង្គ ដ្បិតព្រះអង្គប្រទានអាហារឲ្យគេ តាមពេលកំណត់។ ព្រះអង្គលាព្រះហស្ត ព្រះអង្គប្រទានឲ្យជីវិតទាំងឡាយ ឲ្យឆ្អែតបានស្កប់ស្កល់។ ព្រះយេហូវ៉ាសុចរិតក្នុងគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការ របស់ព្រះអង្គដែរ។ ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។ ព្រះអង្គបំពេញតាមចិត្តប៉ងប្រាថ្នារបស់អស់អ្នក ដែលកោតខ្លាចព្រះអង្គ ព្រះអង្គក៏ឮសម្រែករបស់គេ ហើយសង្គ្រោះគេ។
ទំនុកតម្កើង 145:15-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់អើយ សត្វលោកទាំងអស់ ទន្ទឹងរង់ចាំព្រះអង្គ ដោយចិត្តសង្ឃឹម ដ្បិតព្រះអង្គប្រទានអាហារឲ្យគេ តាមពេលកំណត់។ ព្រះអង្គមានព្រះហឫទ័យទូលាយ ព្រះអង្គប្រទានឲ្យគេ បានឆ្អែតតាមបំណងរបស់គេ។ ព្រះអម្ចាស់ធ្វើគ្រប់កិច្ចការ ដោយព្រះហឫទ័យសុចរិត ហើយព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា ក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ។ ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលអង្វរព្រះអង្គ គឺអស់អ្នកដែលអង្វរព្រះអង្គដោយសុទ្ធចិត្ត។ ព្រះអង្គសម្រេចតាមចិត្តប៉ងប្រាថ្នា របស់អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ព្រះអង្គទ្រង់ព្រះសណ្ដាប់ឮសម្រែក ទូលអង្វររបស់គេ ហើយសង្គ្រោះគេ។
ទំនុកតម្កើង 145:15-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ភ្នែករបស់មនុស្សទាំងអស់រង់ចាំតែទ្រង់ ហើយទ្រង់ក៏ប្រទានអាហារដល់គេតាមត្រូវពេល ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ ព្រះយេហូវ៉ាទ្រង់សុចរិតក្នុងគ្រប់ទាំងផ្លូវទ្រង់ ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់ដែរ ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នក ដែលអំពាវនាវដល់ទ្រង់ គឺអស់អ្នកដែលអំពាវនាវដល់ទ្រង់ដោយពិតត្រង់ ទ្រង់នឹងបំពេញបំណងចិត្តនៃអស់អ្នកដែលកោតខ្លាច ដល់ទ្រង់ ក៏នឹងឮពាក្យអំពាវនាវរបស់គេ ព្រមទាំងជួយសង្គ្រោះគេផង