ទំនុកតម្កើង 144:2 - Compare All Versions

ទំនុកតម្កើង 144:2 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ព្រះ‌អង្គ​ជា​ថ្មដា និង​ជា​បន្ទាយ​របស់​ទូល‌បង្គំ ជា​ប៉ម​យ៉ាង​ខ្ពស់ ហើយ​ជា​អ្នក​ដែល​រំដោះ​ទូល‌បង្គំ ក៏​ជា​ខែល​របស់​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ពឹង​ជ្រក​នៅ​ក្នុង​ព្រះ‌អង្គ ព្រះ‌អង្គ​បង្ក្រាប​សាសន៍​នានា នៅ​ក្រោម​អំណាច​ទូល‌បង្គំ។

ទំនុកតម្កើង 144:2 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ចំពោះ​ខ្ញុំ ព្រះអង្គ​ជួយ​ការពារ​ខ្ញុំ ព្រះអង្គ​ជា​ទី​ជម្រក​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ព្រះអង្គ​រំដោះ​ខ្ញុំ ព្រះអង្គ​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​តែង​មក​ជ្រក​កោន​នឹង​ព្រះអង្គ​ជានិច្ច ព្រះអង្គ​ប្រគល់​ប្រជា‌ជាតិ​នានា​មក​ក្រោម អំណាច​របស់​ខ្ញុំ

ទំនុកតម្កើង 144:2 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ទ្រង់​ជា​សេចក្ដី​សប្បុរស ហើយ​ជា​បន្ទាយ​នៃ​ទូលបង្គំ ជា​ប៉ម​យ៉ាង​ខ្ពស់ ហើយ​ជា​អ្នក​ដែល​ប្រោស​ឲ្យ​ទូលបង្គំ​រួច ក៏​ជា​ខែល​នៃ​ទូលបង្គំ ហើយ​ទូលបង្គំ​ពឹង​ជ្រក​នៅ​ក្នុង​ទ្រង់ គឺ​ទ្រង់​ដែល​បង្ក្រាប​រាស្ត្រ​នៅ​ក្រោម​អំណាច​ទូលបង្គំ