ទំនុកតម្កើង 143:5 - Compare All Versions

ទំនុកតម្កើង 143:5 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

៙ ទូល‌បង្គំ​នឹក​ចាំ​ពីសម័យ​ចាស់​បុរាណ ក៏​សញ្ជឹង​គិត​អំពី​អស់​ទាំង​កិច្ច‌ការ ដែល​ព្រះ‌អង្គបាន​ធ្វើ ទូល‌បង្គំ​ពិចារណា​អំពី ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។

ទំនុកតម្កើង 143:5 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ទូលបង្គំ​នឹក​ទៅ​ដល់​ជំនាន់​ដើម ទូលបង្គំ​សញ្ជឹង​គិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ ទូលបង្គំ​ពិចារណា​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ។

ទំនុកតម្កើង 143:5 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ទូលបង្គំ​នឹក​ចាំ​ពី​អស់​ទាំង​ថ្ងៃ​ដែល​កន្លង​ទៅ​ហើយ ក៏​រំពឹង​គិត​ពី​អស់​ទាំង​កិច្ច‌ការ​របស់​ទ្រង់ ហើយ​នឹក​ជញ្ជឹង​ពី​អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌ហស្ត​ទ្រង់​ដែរ