ទំនុកតម្កើង 142:2-4
ទំនុកតម្កើង 142:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំបង្ហូរទំនួញរបស់ខ្ញុំនៅចំពោះព្រះអង្គ ខ្ញុំទូលរៀបរាប់ពីទុក្ខលំបាករបស់ខ្ញុំ នៅចំពោះព្រះអង្គ។ កាលវិញ្ញាណទូលបង្គំបានអន់ថយនៅក្នុងខ្លួន ព្រះអង្គជ្រាបពីផ្លូវរបស់ទូលបង្គំ តាមផ្លូវច្រកដែលទូលបង្គំដើរ គេបានបង្កប់អន្ទាក់ចាំចាប់ទូលបង្គំ។ សូមទតទៅខាងស្តាំមើល៍ ដ្បិតគ្មានអ្នកណាអើពើនឹងទូលបង្គំទេ ទូលបង្គំគ្មានទីពឹងជ្រក គ្មានអ្នកណារវីរវល់នឹងព្រលឹងទូលបង្គំឡើយ។
ទំនុកតម្កើង 142:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំទូលព្រះអង្គឲ្យជ្រាប អំពីពាក្យត្អូញត្អែររបស់ខ្ញុំ ខ្ញុំរៀបរាប់អំពីទុក្ខវេទនារបស់ខ្ញុំប្រាប់ព្រះអង្គ។ ពេលទូលបង្គំបាក់ទឹកចិត្ត ព្រះអង្គជ្រាបច្បាស់ពីដំណើររបស់ទូលបង្គំ។ ពួកគេនាំគ្នាដាក់អន្ទាក់នៅតាមផ្លូវ ដែលទូលបង្គំដើរ។ សូមទតមើលជុំវិញទូលបង្គំមើល៍ គ្មាននរណាម្នាក់អើពើនឹងទូលបង្គំទេ ទូលបង្គំគ្មានកន្លែងជ្រកកោន ហើយក៏គ្មាននរណាម្នាក់រវីរវល់នឹងទូលបង្គំដែរ។
ទំនុកតម្កើង 142:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទូលបង្គំបង្ហូរសេចក្ដីទំនួញរបស់ទូលបង្គំចេញ នៅចំពោះទ្រង់ ហើយក្រាបទូលពីសេចក្ដីទុក្ខលំបាករបស់ទូលបង្គំ នៅចំពោះទ្រង់ដែរ កាលវិញ្ញាណទូលបង្គំបានអន់ថយនៅក្នុងខ្លួន នោះទ្រង់បានស្គាល់ផ្លូវច្រករបស់ទូលបង្គំ គេបានដាក់អន្ទាក់លាក់កំបាំងក្នុងផ្លូវដែលទូលបង្គំដើរ សូមទតទៅខាងស្តាំមើល ដ្បិតគ្មានអ្នកណាស្គាល់ទូលបង្គំសោះ គ្រប់ទាំងទីពឹងបានបាត់ពីទូលបង្គំចេញហើយ ឥតមានអ្នកណារវល់នឹងព្រលឹងទូលបង្គំឡើយ