ទំនុកតម្កើង 141:5
ទំនុកតម្កើង 141:5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ នោះនឹងបានជាគុណ សូមឲ្យគេប្រដៅទូលបង្គំ នោះនឹងបានដូចជា ប្រេងលាបលើក្បាលទូលបង្គំ សូមកុំឲ្យក្បាលទូលបង្គំប្រកែកឡើយ។ ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្ដអធិស្ឋាន ទាស់នឹងអំពើអាក្រក់របស់មនុស្សទុច្ចរិត។
ទំនុកតម្កើង 141:5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បើមនុស្សសុចរិតវាយប្រដៅ និងស្ដីបន្ទោសទូលបង្គំដោយចិត្តស្មោះត្រង់ ទូលបង្គំមិនប្រកែកទេ ព្រោះជាការល្អចំពោះទូលបង្គំ ប្រៀបដូចជាទឹកអប់ហូរលើក្បាលទូលបង្គំ។ ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្តអធិស្ឋាន តបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។
ទំនុកតម្កើង 141:5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ នោះនឹងបានជាគុណ ហើយឲ្យគេប្រដៅទូលបង្គំផង នោះនឹងបានដូចជាប្រេងចាក់លាបលើក្បាល ឯក្បាលរបស់ទូលបង្គំនឹងមិនប្រកែកទេ ដ្បិតទូលបង្គំនឹងនៅតែអធិស្ឋាន ក្នុងកាលដែលកើតមានសេចក្ដីអាក្រក់ផង