ទំនុកតម្កើង 140:6-8
ទំនុកតម្កើង 140:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ខ្ញុំទូលព្រះយេហូវ៉ាថា៖ «ព្រះអង្គជាព្រះនៃទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យ ដែលទូលបង្គំទូលអង្វរផង!» ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ព្រះអង្គជាកម្លាំងនៃការសង្គ្រោះរបស់ទូលបង្គំ ព្រះអង្គបានគ្របក្បាលទូលបង្គំ នៅថ្ងៃសឹកសង្គ្រាម។ ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យចិត្តប៉ងប្រាថ្នារបស់មនុស្សអាក្រក់ បានសម្រេចឡើយ ក៏កុំឲ្យកិច្ចកលរបស់គេបានជឿនទៅមុខដែរ ក្រែងគេអួតខ្លួន។ –បង្អង់
ទំនុកតម្កើង 140:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំទូលព្រះអម្ចាស់ថា: ព្រះអង្គជាព្រះនៃទូលបង្គំ! ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ ស្ដាប់ទូលបង្គំទទូចអង្វរព្រះអង្គ! ព្រះជាអម្ចាស់អើយ ព្រះអង្គសង្គ្រោះដោយព្រះចេស្ដារបស់ព្រះអង្គ នៅពេលធ្វើសឹកសង្គ្រាម ព្រះអង្គការពារទូលបង្គំ។ ឱព្រះអម្ចាស់អើយ សូមកុំឲ្យចិត្តប៉ងប្រាថ្នារបស់មនុស្ស អាក្រក់បានសម្រេចឡើយ ហើយកុំបណ្ដោយឲ្យផែនការ របស់គេបានជោគជ័យឲ្យសោះ។ - សម្រាក
ទំនុកតម្កើង 140:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ខ្ញុំបានទូលដល់ព្រះយេហូវ៉ាថា ទ្រង់ជាព្រះនៃទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យ ដែលទូលបង្គំទូលអង្វរ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់ ដែលទ្រង់ជាកំឡាំង នៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ ទ្រង់បានគ្របក្បាលទូលបង្គំនៅថ្ងៃសង្គ្រាម ឱព្រះយេហូវ៉ាអើយ សូមទ្រង់កុំអនុញ្ញាតដល់ពួកមនុស្សអាក្រក់ តាមអំពើចិត្តគេឡើយ ក៏កុំឲ្យកិច្ចកលរបស់គេបានជឿនទៅដែរ ក្រែងគេអួតខ្លួន។ –បង្អង់