ទំនុកតម្កើង 140:1-3
ទំនុកតម្កើង 140:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំ ឲ្យរួចពីមនុស្សអាក្រក់ សូមការពារទូលបង្គំ ឲ្យរួចពីមនុស្សឃោរឃៅ ជាអ្នកដែលគិតគូរបង្កើត សេចក្ដីអាក្រក់នៅក្នុងចិត្ត ហើយចេះតែញុះញង់ឲ្យមានចម្បាំងជានិច្ច។ គេបានសំលៀងអណ្ដាតរបស់គេ ឲ្យស្រួចដូចជាអណ្ដាតពស់ ហើយនៅក្រោមបបូរមាត់របស់គេ មានសុទ្ធតែពិសពស់ហនុមាន។ –បង្អង់
ទំនុកតម្កើង 140:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំឲ្យរួចពីមនុស្សអាក្រក់ សូមការពារទូលបង្គំឲ្យផុត ពីមនុស្សឃោរឃៅ។ អ្នកទាំងនោះគិតតែពីប្រព្រឹត្តអំពើអាក្រក់ ហើយស្វែងរកជម្លោះជារៀងរាល់ថ្ងៃ! អណ្ដាតរបស់គេប្រៀបបាននឹងដាវដ៏មុត មាត់របស់គេពោរពេញទៅដោយពិស ដូចពស់វែក។ - សម្រាក
ទំនុកតម្កើង 140:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំ ឲ្យរួចពីមនុស្សអាក្រក់ សូមការពារទូលបង្គំឲ្យរួចពីមនុស្សច្រឡោត ជាអ្នកដែលតែងមានចិត្តគិតគូរការអាក្រក់ ហើយចេះតែលើកគ្នាចង់ធ្វើចំបាំងជានិច្ច គេបានសំលៀងអណ្តាតគេ ឲ្យស្រួចដូចជាអណ្តាតពស់ ក៏មានពិសពស់ហនុមាននៅក្រោមបបូរមាត់គេ។ –បង្អង់