ទំនុកតម្កើង 14:1-2
ទំនុកតម្កើង 14:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សល្ងង់ខ្លៅគិតក្នុងចិត្តថា «គ្មានព្រះទេ» គេជាមនុស្សខូចអាក្រក់ គេប្រព្រឹត្តអំពើដែលគួរស្អប់ខ្ពើម ឥតមានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អសោះ។ ព្រះយេហូវ៉ាបានទតមើលពីស្ថានសួគ៌ មកលើពួកកូនមនុស្ស រកមើលក្រែងមានអ្នកណា ដែលមានគំនិតឈ្លាសវៃ ហើយស្វែងរកព្រះ។
ទំនុកតម្កើង 14:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សល្ងីល្ងើគិតក្នុងចិត្តថា «គ្មានព្រះជាម្ចាស់ទាល់តែសោះ!» គេនាំគ្នាប្រព្រឹត្តអំពើថោកទាប និងកិច្ចការផ្សេងៗគួរឲ្យស្អប់ខ្ពើម គឺគ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។ ព្រះអម្ចាស់ទតពីស្ថានបរមសុខមក ពិនិត្យមើលមនុស្សលោក ព្រះអង្គរកមើល ក្រែងលោមាននរណាម្នាក់ ដឹងខុសត្រូវ ហើយស្វែងរកព្រះជាម្ចាស់។
ទំនុកតម្កើង 14:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មនុស្សល្ងង់ខ្លៅតែងគិតក្នុងចិត្តថា គ្មានព្រះទេ គេសុទ្ធតែជាមនុស្សខូចអាក្រក់ គេបានប្រព្រឹត្តការដែលគួរស្អប់ខ្ពើម ឥតមានអ្នកណាមួយដែលប្រព្រឹត្តល្អសោះ ព្រះយេហូវ៉ាទ្រង់បានទតមើលពីលើស្ថានសួគ៌ ចំពោះពួកកូនមនុស្ស ដើម្បីឲ្យបានជ្រាបថា មានអ្នកណាខ្លះដែលមានគំនិត ស្វែងរកព្រះឬទេ