ទំនុកតម្កើង 139:7-8,11-12
ទំនុកតម្កើង 139:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ តើទូលបង្គំនឹងទៅឯណា ឲ្យផុតពីព្រះវិញ្ញាណរបស់ព្រះអង្គបាន? តើទូលបង្គំនឹងរត់ទៅឯណា ឲ្យផុតពីព្រះវត្តមានរបស់ព្រះអង្គបាន? ប្រសិនបើទូលបង្គំឡើងទៅស្ថានសួគ៌ ព្រះអង្គគង់នៅទីនោះ ប្រសិនបើទូលបង្គំរៀបដំណេក នៅស្ថានឃុំនៅព្រលឹងមនុស្សស្លាប់ ព្រះអង្គគង់នៅទីនោះ!
ទំនុកតម្កើង 139:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើទូលបង្គំពោលថា៖ «ប្រាកដជាភាពងងឹតនឹងគ្របពីលើខ្ញុំ ហើយពន្លឺដែលនៅជុំវិញខ្ញុំ នឹងត្រឡប់ទៅជាយប់» នោះសូម្បីតែភាពងងឹត ក៏លាក់ពីព្រះអង្គមិនបានឡើយ គឺយប់ភ្លឺដូចជាថ្ងៃ ដ្បិតភាពងងឹត និងពន្លឺ ស្មើគ្នានៅចំពោះព្រះអង្គ។
ទំនុកតម្កើង 139:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើទូលបង្គំអាចទៅណាឆ្ងាយពីព្រះអង្គបាន? តើទូលបង្គំគេចចេញឲ្យឆ្ងាយ ពីព្រះភ័ក្ត្ររបស់ព្រះអង្គដូចម្ដេចបាន? បើទូលបង្គំឡើងទៅលើមេឃ ព្រះអង្គគង់នៅទីនោះ បើទូលបង្គំទៅនៅស្ថានមនុស្សស្លាប់ ក៏ព្រះអង្គនៅទីនោះដែរ។
ទំនុកតម្កើង 139:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើទូលបង្គំពោលថា: «សូមឲ្យភាពងងឹតគ្របពីលើខ្ញុំ ហើយសូមឲ្យពន្លឺថ្ងៃដែលនៅជុំវិញខ្ញុំ ប្រែទៅជាយប់ងងឹត!»។ ក៏ប៉ុន្តែ ចំពោះព្រះអង្គទោះបីងងឹតយ៉ាងណាក្ដី ក៏នៅតែភ្លឺដដែល គឺយប់ភ្លឺដូចថ្ងៃ ហើយភាពងងឹតដូចពន្លឺ។
ទំនុកតម្កើង 139:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់ តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភក្ត្រទ្រង់ ទោះបើទូលបង្គំនឹងឡើងទៅឯស្ថានសួគ៌ ក៏មានទ្រង់សណ្ឋិតនៅទីនោះ ទោះបើទូលបង្គំនឹងរៀបដំណេកនៅស្ថានឃុំ ព្រលឹងមនុស្សស្លាប់ នោះក៏ឃើញមានទ្រង់សណ្ឋិតនៅដែរ
ទំនុកដំកើង 139:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើទូលបង្គំថា សេចក្ដីងងឹតនឹងគ្របបាំង ទូលបង្គំជាប្រាកដ ហើយពន្លឺដែលភ្លឺនៅជុំវិញទូលបង្គំនឹងត្រឡប់ទៅជាយប់វិញ ដូច្នេះ ទាំងសេចក្ដីងងឹតនោះឯង មិនលាក់ពីទ្រង់ឡើយ ទោះទាំងយប់ក៏ភ្លឺដូចជាពេលថ្ងៃដែរ ឯសេចក្ដីងងឹត នឹងពន្លឺភ្លឺ នោះស្មើគ្នានៅចំពោះទ្រង់