ទំនុកតម្កើង 139:5-8

ទំនុកតម្កើង 139:5-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​បាន​ព័ទ្ធ​ទូល‌បង្គំ​ជិត ពី​មុខ​ពី​ក្រោយ ហើយ​បាន​ដាក់​ព្រះ‌ហស្ត​លើ​ទូល‌បង្គំ។ ការ​ជ្រាប​ច្បាស់​បែប​នេះ អស្ចារ្យ​ពេក​សម្រាប់​ទូល‌បង្គំ គឺ​ខ្ពស់​ណាស់ ទូល‌បង្គំ​មិន​អាច​យល់​បាន​ឡើយ។ ៙ តើ​ទូល‌បង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​ផុត​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​បាន? តើ​ទូល‌បង្គំ​នឹង​រត់​ទៅ​ឯ​ណា ឲ្យ​ផុត​ពី​ព្រះ‌វត្តមាន​របស់​ព្រះ‌អង្គ​បាន? ប្រសិន‌បើ​ទូល‌បង្គំ​ឡើង​ទៅ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ ប្រសិន‌បើ​ទូល‌បង្គំ​រៀប​ដំណេក នៅ​ស្ថាន​ឃុំនៅ​ព្រលឹង​មនុស្ស​ស្លាប់ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ!

ទំនុកតម្កើង 139:5-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​នៅ​ពី​មុខ​ពី​ក្រោយ​ទូលបង្គំ ព្រះអង្គ​ការពារ​ទូលបង្គំ ដោយ​ព្រះ‌បារមី​របស់​ព្រះអង្គ។ ទូលបង្គំ​កោត​ស្ញប់‌ស្ញែង​ណាស់ ដោយ​ព្រះអង្គ​ស្គាល់​ទូលបង្គំ​ច្បាស់​ដូច្នេះ គឺ​អស្ចារ្យ​ពេក​ដែល​ទូលបង្គំ មិន​អាច​យល់​បាន​ឡើយ។ តើ​ទូលបង្គំ​អាច​ទៅ​ណា​ឆ្ងាយ​ពី​ព្រះអង្គ​បាន? តើ​ទូលបង្គំ​គេច​ចេញ​ឲ្យ​ឆ្ងាយ ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ដូច​ម្ដេច​បាន? បើ​ទូលបង្គំ​ឡើង​ទៅ​លើ​មេឃ ព្រះអង្គ​គង់​នៅ​ទី​នោះ បើ​ទូលបង្គំ​ទៅ​នៅ​ស្ថាន​មនុស្ស​ស្លាប់ ក៏​ព្រះអង្គ​នៅ​ទី​នោះ​ដែរ។

ទំនុកតម្កើង 139:5-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​បាន​ព័ទ្ធ​ទូលបង្គំ​ជិត​ពី​មុខ​ពី​ក្រោយ ហើយ​បាន​ដាក់​ព្រះ‌ហស្ត​លើ​ទូលបង្គំ ការ​ដឹង​ច្បាស់​យ៉ាង​នេះ ក៏​អស្ចារ្យ​ហួស​ល្បត់​ទូលបង្គំ ហើយ​ខ្ពស់​ដល់‌ម៉្លេះ បាន​ជា​ទូលបង្គំ ឈោង​មិន​ដល់​សោះ តើ​ទូលបង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះ‌វិញ្ញាណ​ទ្រង់ តើ​នឹង​រត់​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​ទ្រង់ ទោះ​បើ​ទូលបង្គំ​នឹង​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ ក៏​មាន​ទ្រង់​សណ្ឋិត​នៅ​ទី​នោះ ទោះ​បើ​ទូលបង្គំ​នឹង​រៀប​ដំណេក​នៅ​ស្ថាន​ឃុំ ព្រលឹង​មនុស្ស​ស្លាប់ នោះ​ក៏​ឃើញ​មាន​ទ្រង់​សណ្ឋិត​នៅ​ដែរ