ទំនុកតម្កើង 137:1-4
ទំនុកតម្កើង 137:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងបានអង្គុយចុះ នៅមាត់ទន្លេស្រុកបាប៊ីឡូន យើងបានយំ ដោយនឹករឭកដល់ក្រុងស៊ីយ៉ូន។ នៅទីនោះ យើងបានព្យួរស៊ុងរបស់យើង នៅដើមចាក ដ្បិតនៅទីនោះ ពួកអ្នកដែលនាំយើង ទៅជាឈ្លើយ បានសុំឲ្យយើងច្រៀង គឺពួកអ្នកដែលធ្វើទុក្ខយើង គេបានសុំឲ្យយើងលេង ឲ្យគេបានអរសប្បាយ គេពោលថា «ចូរច្រៀងបទមួយរបស់ក្រុងស៊ីយ៉ូន ឲ្យយើងស្តាប់ផង!» ៙ តើឲ្យយើងច្រៀងបទរបស់ព្រះយេហូវ៉ា នៅក្នុងប្រទេសដទៃដូចម្តេចកើត?
ទំនុកតម្កើង 137:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងអង្គុយនៅមាត់ទន្លេ ស្រុកបាប៊ីឡូន ហើយយើងនាំគ្នាយំស្រណោះក្រុងស៊ីយ៉ូន។ យើងព្យួរពិណរបស់យើងនឹងដើមឈើ នៅជិតមាត់ទន្លេ។ ពេលនោះ ពួកអ្នកដែលចាប់យើងមកជាឈ្លើយ សឹកបានសុំឲ្យយើងច្រៀង ពួកអ្នកធ្វើទោសយើង បានសុំឲ្យយើង ច្រៀងបទសប្បាយ គេពោលថា: «ចូរនាំគ្នាច្រៀងបទខ្លះពីក្រុងស៊ីយ៉ូន ឲ្យយើងស្ដាប់ផង!»។ តើឲ្យយើងយកបទតម្កើងព្រះអម្ចាស់ មកច្រៀងនៅលើទឹកដីបរទេសដូចម្ដេចកើត?
ទំនុកតម្កើង 137:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យើងបានអង្គុយចុះ នៅមាត់ទន្លេស្រុកបាប៊ីឡូន អើ យើងបានយំ ដោយនឹករឭកដល់ក្រុងស៊ីយ៉ូន យើងបានពាក់ព្យួរស៊ុងរបស់យើងនៅដើមចាក នាកណ្តាលស្រុកនោះ ដ្បិតនៅទីនោះ ពួកអ្នកដែលនាំយើងទៅជាឈ្លើយ គេបង្ខំឲ្យយើងច្រៀងបទ គឺពួកអ្នកដែលបំផ្លាញយើង គេឲ្យយើងលេង ឲ្យគេបានអរសប្បាយ ដោយពាក្យថា ចូរច្រៀងបទ១របស់ក្រុងស៊ីយ៉ូនមក ឲ្យយើងស្តាប់មើល តែយើងនឹងច្រៀងបទនៃព្រះយេហូវ៉ា នៅក្នុងប្រទេសដទៃដូចម្តេចបាន