ទំនុកតម្កើង 135:13-14
ទំនុកតម្កើង 135:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ឱព្រះយេហូវ៉ាអើយ ព្រះនាមរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ឱព្រះយេហូវ៉ាអើយ ព្រះកិត្តិនាមរបស់ព្រះអង្គ ក៏ស្ថិតស្ថេរជាអង្វែងតរៀងទៅ។ ដ្បិតព្រះយេហូវ៉ានឹងវិនិច្ឆ័យ ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ហើយមានព្រះហឫទ័យអាណិតអាសូរ ដល់ពួកអ្នកបម្រើរបស់ព្រះអង្គ។
ទំនុកតម្កើង 135:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ ព្រះនាមរបស់ព្រះអង្គ នៅគង់វង្សរហូតតទៅ ឱព្រះអម្ចាស់អើយ ព្រះកិត្តិនាមរបស់ព្រះអង្គ ល្បីល្បាញអស់កល្បជាអង្វែងតរៀងទៅ ដ្បិតព្រះអង្គរកយុត្តិធម៌ឲ្យ ប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គអាណិតអាសូរអ្នកបម្រើ របស់ព្រះអង្គ។
ទំនុកតម្កើង 135:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឱព្រះយេហូវ៉ាអើយ ព្រះនាមទ្រង់ស្ថិតស្ថេរ នៅជាដរាប ឱព្រះយេហូវ៉ាអើយ សេចក្ដីនឹកចាំពីទ្រង់ក៏ស្ថិតស្ថេរនៅ ដរាបដល់អស់ទាំងដំណមនុស្សតទៅ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងវិនិច្ឆ័យរាស្ត្រទ្រង់ ហើយនឹងប្រែព្រះហឫទ័យចំពោះពួកអ្នកបំរើទ្រង់។