ទំនុកតម្កើង 134:1-3
ទំនុកតម្កើង 134:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មក អស់អ្នកបម្រើរបស់ព្រះយេហូវ៉ា ដែលឈរនៅក្នុងព្រះដំណាក់របស់ព្រះអង្គ នៅពេលយប់អើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! ចូរប្រណម្យដៃទៅឯទីបរិសុទ្ធ ហើយថ្វាយព្រះពរព្រះយេហូវ៉ាចុះ! សូមព្រះយេហូវ៉ា ដែលព្រះអង្គបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរអ្នករាល់គ្នាពីក្រុងស៊ីយ៉ូន!
ទំនុកតម្កើង 134:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អស់អ្នកដែលបម្រើព្រះអម្ចាស់ ហើយស្ថិតនៅក្នុងព្រះដំណាក់ របស់ព្រះអង្គនាពេលយប់អើយ ចូរនាំគ្នាមកសរសើរតម្កើងព្រះអម្ចាស់! ចូរលើកដៃប្រណម្យទៅរកទីសក្ការៈ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរដល់អ្នកពីក្រុងស៊ីយ៉ូន!
ទំនុកតម្កើង 134:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នែ អស់អ្នកបំរើរបស់ព្រះយេហូវ៉ា ដែលឈរនៅក្នុងដំណាក់ទ្រង់ នៅពេលយប់អើយ ចូរថ្វាយពរដល់ព្រះយេហូវ៉ាចុះ ចូរប្រណម្យដៃទៅឯទីបរិសុទ្ធ ហើយសូមឲ្យព្រះយេហូវ៉ាបានព្រះពរចុះ សូមឲ្យព្រះយេហូវ៉ា ដែលទ្រង់បង្កើតផ្ទៃមេឃ នឹងផែនដី ទ្រង់ប្រទានពរដល់អ្នករាល់គ្នា ពីក្រុងស៊ីយ៉ូនមកផង។