ទំនុកតម្កើង 132:12-14
ទំនុកតម្កើង 132:12-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើកូនៗរបស់អ្នកកាន់តាម សេចក្ដីសញ្ញារបស់យើង និងសេចក្ដីបន្ទាល់ដែលយើងនឹងបង្រៀនដល់គេ នោះកូនៗរបស់គេក៏នឹងអង្គុយលើបល្ល័ង្ក របស់អ្នកជារៀងរហូតដែរ»។ ៙ ដ្បិតព្រះយេហូវ៉ាបានជ្រើសរើសក្រុងស៊ីយ៉ូន ព្រះអង្គសព្វព្រះហឫទ័យចង់បានក្រុងនេះ សម្រាប់ជាលំនៅរបស់ព្រះអង្គ។ «នេះជាទីសម្រាករបស់យើងរហូតតទៅ យើងនឹងអាស្រ័យនៅទីនេះ ដ្បិតយើងមានចិត្តចង់បានក្រុងនេះ។
ទំនុកតម្កើង 132:12-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើបុត្ររបស់អ្នក កាន់តាមសម្ពន្ធមេត្រីរបស់យើងតៗគ្នា ហើយប្រតិបត្តិតាមដំបូន្មាន ដែលយើងប្រៀនប្រដៅ ពូជពង្សរបស់គេក៏នឹងឡើងគ្រងរាជសម្បត្តិ របស់អ្នករហូតតរៀងទៅដែរ»។ ព្រះអម្ចាស់បានជ្រើសរើសក្រុងស៊ីយ៉ូន ព្រះអង្គសព្វព្រះហឫទ័យគង់នៅក្នុងក្រុងនេះ។ ព្រះអង្គមានព្រះបន្ទូលថា «យើងនឹងសម្រាកនៅទីនេះរហូតតទៅ យើងចង់រស់នៅក្នុងកន្លែងនេះណាស់!
ទំនុកតម្កើង 132:12-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើសិនជាកូនចៅរបស់ឯងរក្សាសេចក្ដីសញ្ញារបស់អញ នឹងសេចក្ដីបន្ទាល់ដែលអញនឹងបង្រៀនដល់គេ នោះកូនចៅគេនឹងអង្គុយលើបល្ល័ង្កឯងជាដរាបតរៀងទៅ ដ្បិតព្រះយេហូវ៉ាទ្រង់បានរើសក្រុងស៊ីយ៉ូន ទ្រង់សព្វព្រះហឫទ័យចង់បាន សំរាប់ជាលំនៅរបស់ទ្រង់ នេះជាទីសំរាករបស់អញនៅអស់កល្បជានិច្ច អញនឹងអាស្រ័យនៅទីនេះ ដ្បិតអញមានចិត្តចង់បានហើយ