ទំនុកតម្កើង 13:3-4
ទំនុកតម្កើង 13:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមពិចារណាមើល ហើយឆ្លើយមកទូលបង្គំផង! សូមបំភ្លឺភ្នែកទូលបង្គំ ក្រែងទូលបង្គំដេកលក់ ក្នុងសេចក្ដីស្លាប់ ក្រែងខ្មាំងសត្រូវរបស់ទូលបង្គំពោលថា «អញបានឈ្នះវាហើយ» ហើយបច្ចាមិត្តរបស់ទូលបង្គំនាំគ្នាត្រេកអរ ព្រោះតែទូលបង្គំបរាជ័យ។
ទំនុកតម្កើង 13:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមទតមកទូលបង្គំ ហើយឆ្លើយតបនឹងទូលបង្គំផង! សូមប្រទានកម្លាំងដល់ទូលបង្គំ កុំទុកឲ្យទូលបង្គំស្លាប់ឡើយ ក្រែងលោខ្មាំងសត្រូវរបស់ទូលបង្គំពោលថា «អញបានឈ្នះវាហើយ!» ហើយបច្ចាមិត្តរបស់ទូលបង្គំនាំគ្នាត្រេកអរសប្បាយ ព្រោះតែទូលបង្គំបរាជ័យ។
ទំនុកតម្កើង 13:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមពិចារណាមើល ហើយឆ្លើយមកទូលបង្គំផង សូមបំភ្លឺភ្នែកទូលបង្គំ ក្រែងទូលបង្គំដេកលក់ទៅ ក្នុងសេចក្ដីស្លាប់ ក្រែងខ្មាំងសត្រូវរបស់ទូលបង្គំថា អញបានឈ្នះវាហើយ ហើយអ្នកដែលតតាំងនឹងទូលបង្គំ មានសេចក្ដីអំណរ ដោយទូលបង្គំត្រូវរឥលចេញ