ទំនុកតម្កើង 128:1-6
ទំនុកតម្កើង 128:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានពរហើយអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា ជាអ្នកដែលដើរតាមផ្លូវរបស់ព្រះអង្គ។ អ្នកនឹងបានបរិភោគផល ចេញពីកម្លាំងដៃរបស់អ្នក អ្នកនឹងមានពរ ហើយមានសេចក្ដីសុខ។ ប្រពន្ធរបស់អ្នកនឹងបានដូចជា ដើមទំពាំងបាយជូរមានផ្លែ នៅក្នុងផ្ទះរបស់អ្នក កូនៗរបស់អ្នកនឹងបានដូចជា ដើមអូលីវនៅជុំវិញតុរបស់អ្នក។ មើល៍ មនុស្សដែលកោតខ្លាចព្រះយេហូវ៉ា នឹងមានពរបែបនេះឯង។ សូមព្រះយេហូវ៉ាប្រទានពរអ្នកពីក្រុងស៊ីយ៉ូន! សូមឲ្យអ្នកបានឃើញភាពចម្រុងចម្រើន របស់ក្រុងយេរូសាឡិម អស់មួយជីវិតរបស់អ្នក! សូមឲ្យអ្នកបានឃើញចៅរបស់អ្នកដែរ! សូមឲ្យសេចក្ដីសុខគ្របដណ្ដប់លើអ៊ីស្រាអែល!
ទំនុកតម្កើង 128:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណាគោរព កោតខ្លាចព្រះអម្ចាស់ ហើយដើរតាមមាគ៌ារបស់ព្រះអង្គ អ្នកនោះមានសុភមង្គលហើយ! អ្នកនឹងទទួលផលពីកិច្ចការដែលអ្នកបានធ្វើ អ្នកនឹងមានសុភមង្គល ហើយចម្រុងចម្រើន នៅក្នុងផ្ទះ ភរិយារបស់អ្នកប្រៀបដូចជាដើម ទំពាំងបាយជូរដែលមានផ្លែជាច្រើន ហើយនៅជុំវិញតុ កូនប្រុសៗរបស់អ្នក ក៏ប្រៀបបាននឹងដើមអូលីវតូចៗដែរ។ អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ នឹងទទួលព្រះពរបែបនេះ។ សូមព្រះអម្ចាស់ប្រទានពរឲ្យអ្នក ពីភ្នំស៊ីយ៉ូន ហើយរៀងរាល់ថ្ងៃក្នុងជីវិតអ្នក អ្នកនឹងឃើញសុភមង្គលរបស់ក្រុងយេរូសាឡឹម អ្នកក៏នឹងឃើញចៅរបស់អ្នកដែរ។ សូមឲ្យអ៊ីស្រាអែល បានប្រកបដោយសេចក្ដីសុខសាន្ត!
ទំនុកតម្កើង 128:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានពរហើយអស់អ្នកដែល កោតខ្លាចដល់ព្រះយេហូវ៉ា ជាពួកអ្នកដែលដើរតាមផ្លូវរបស់ទ្រង់ ដ្បិតឯងនឹងបានបរិភោគផលនៃកំឡាំងដៃឯង ឯងនឹងបានសប្បាយ ហើយនឹងមានសេចក្ដីសុខផង ប្រពន្ធឯងនឹងបានដូចជាដើមទំពាំងបាយជូរមានផ្លែ ដែលដាំនៅក្នុងទីធ្លានៃផ្ទះឯង កូនឯងទាំងប៉ុន្មាន នឹងបានដូចជាដើមអូលីវនៅជុំវិញតុ របស់ឯង មើល មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នឹងបានពរយ៉ាងនោះហើយ ព្រះយេហូវ៉ាទ្រង់នឹងប្រទានពរដល់ឯងពីក្រុងស៊ីយ៉ូនមក ហើយឯងនឹងបានឃើញសេចក្ដីល្អ ដែលផ្សាយមកលើក្រុងយេរូសាឡិម ដរាបដល់អស់មួយជីវិតឯង អើ ឯងនឹងបានឃើញចៅរបស់ឯងដែរ សូមឲ្យមានសេចក្ដីសុខគ្របលើ សាសន៍អ៊ីស្រាអែលផង។