ទំនុកតម្កើង 126:2-3
ទំនុកតម្កើង 126:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ មាត់យើងបានពេញដោយ សំណើចក្អាកក្អាយ ហើយអណ្ដាតយើងក៏ពេញដោយ សម្រែកអរសប្បាយ នោះក្នុងចំណោមជាតិតសាសន៍នានា មានគេពោលថា «ព្រះយេហូវ៉ាបានធ្វើការ យ៉ាងធំសម្រាប់ពួកគេ»។ ព្រះយេហូវ៉ាបានធ្វើការយ៉ាងធំ សម្រាប់យើងមែន ហើយយើងក៏អរសប្បាយ។
ចែករំលែក
អាន ទំនុកតម្កើង 126ទំនុកតម្កើង 126:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងសើចសប្បាយជានិច្ច យើងស្រែកជយឃោស ពេលនោះ ក្នុងចំណោមប្រជាជាតិនានា គេបានពោលថា: «ព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!»។ ព្រះអម្ចាស់ពិតជាបានធ្វើការដ៏អស្ចារ្យ ចំពោះយើងមែន ហេតុនេះហើយបានជាយើងមានអំណរសប្បាយ។
ចែករំលែក
អាន ទំនុកតម្កើង 126ទំនុកតម្កើង 126:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ មាត់យើងបានពេញដោយការសើចសប្បាយ ហើយអណ្តាតក៏ពេញដោយបទចំរៀង នោះនៅគ្រប់ទាំងសាសន៍មានគេថា ព្រះយេហូវ៉ាទ្រង់បានធ្វើការយ៉ាងធំសំរាប់ពួកនោះពិត ព្រះយេហូវ៉ាបានធ្វើការយ៉ាងធំសំរាប់យើងមែន ហើយក៏អរណាស់ដែរ
ចែករំលែក
អាន ទំនុកតម្កើង 126