ទំនុកតម្កើង 126:1-3
ទំនុកតម្កើង 126:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេហូវ៉ាបានលើកមុខ ក្រុងស៊ីយ៉ូនឡើងវិញ យើងរាល់គ្នាបានដូចជាមនុស្ស ដែលយល់សប្តិ។ ពេលនោះ មាត់យើងបានពេញដោយ សំណើចក្អាកក្អាយ ហើយអណ្ដាតយើងក៏ពេញដោយ សម្រែកអរសប្បាយ នោះក្នុងចំណោមជាតិតសាសន៍នានា មានគេពោលថា «ព្រះយេហូវ៉ាបានធ្វើការ យ៉ាងធំសម្រាប់ពួកគេ»។ ព្រះយេហូវ៉ាបានធ្វើការយ៉ាងធំ សម្រាប់យើងមែន ហើយយើងក៏អរសប្បាយ។
ទំនុកតម្កើង 126:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលព្រះអម្ចាស់នាំអស់អ្នក ដែលជាប់ជាឈ្លើយ ត្រឡប់មកក្រុងស៊ីយ៉ូនវិញ យើងទាំងអស់គ្នាដូចជាយល់សប្ដិ។ យើងសើចសប្បាយជានិច្ច យើងស្រែកជយឃោស ពេលនោះ ក្នុងចំណោមប្រជាជាតិនានា គេបានពោលថា: «ព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!»។ ព្រះអម្ចាស់ពិតជាបានធ្វើការដ៏អស្ចារ្យ ចំពោះយើងមែន ហេតុនេះហើយបានជាយើងមានអំណរសប្បាយ។
ទំនុកតម្កើង 126:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេហូវ៉ាទ្រង់បាននាំពួក ឈ្លើយមកឯក្រុងស៊ីយ៉ូនវិញ នោះយើងរាល់គ្នាបានដូចជាមនុស្សដែលយល់សប្តិទេ គ្រានោះ មាត់យើងបានពេញដោយការសើចសប្បាយ ហើយអណ្តាតក៏ពេញដោយបទចំរៀង នោះនៅគ្រប់ទាំងសាសន៍មានគេថា ព្រះយេហូវ៉ាទ្រង់បានធ្វើការយ៉ាងធំសំរាប់ពួកនោះពិត ព្រះយេហូវ៉ាបានធ្វើការយ៉ាងធំសំរាប់យើងមែន ហើយក៏អរណាស់ដែរ