ទំនុកតម្កើង 125:1-5

ទំនុកតម្កើង 125:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា គេ​ដូច​ជា​ភ្នំ​ស៊ីយ៉ូន ដែល​នឹង​រង្គើ​មិន​បាន គឺ​បាន​ជាប់​នៅ​ជា​ដរាប មាន​ភ្នំ​នៅ​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូ‌សាឡិម​យ៉ាង​ណា នោះ​ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ជុំវិញ​រាស្ត្រ​ទ្រង់​យ៉ាង​នោះ​ដែរ ចាប់​តាំង​ពី​ឥឡូវ​នេះ ដរាប​ដល់​អស់‌កល្ប‌ជានិច្ច ពី​ព្រោះ​ដំបង​នៃ​សេចក្ដី​អាក្រក់ នឹង​មិន​គ្រប​លើ​ចំណែក​នៃ​មនុស្ស​សុចរិត​ឡើយ ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​សុចរិត​លូក​ដៃ​ទៅ​ចាប់ សេចក្ដី​ទុច្ចរិត​ឲ្យ​សោះ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​សេចក្ដី​ល្អ​ដល់​មនុស្ស​ល្អ ហើយ​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ផង តែ​ចំណែក​មនុស្ស​ដែល​បែរ​ទៅ តាម​ផ្លូវ​ខ្វិច‌ខ្វៀន​របស់​ខ្លួន​វិញ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​គេ​ចេញ​ទៅ ជា​មួយ​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​លើ​សាសន៍​អ៊ីស្រាអែល​ផង។

ទំនុកតម្កើង 125:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អស់​អ្នក​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ប្រៀប​ដូច​ជា​ភ្នំ​ស៊ីយ៉ូន ដែល​មិន​អាច​រង្គើ​បាន​ឡើយ គឺ​នៅ​ជាប់​ជា​រៀង​រហូត។ មាន​ភ្នំ​នៅ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ព័ទ្ធ​ជុំ‌វិញ ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ យ៉ាង​នោះ​ដែរ។ ដ្បិត​ដំបង​នៃ​សេចក្ដី​អាក្រក់ នឹង​មិន​ស្ថិត​លើ​ស្រុក​ដែល​ជា​ចំណែក របស់​មនុស្ស​សុចរិត​ឡើយ ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​សុចរិត លូក​ដៃទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​សម្ដែង​សេចក្ដី​ល្អ ដល់​អស់​អ្នក​ដែល​ជា​មនុស្ស​ល្អ និង​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ផង។ ប៉ុន្ដែ អស់​អ្នក​ដែល​ងាក​ទៅរក ផ្លូវ​វៀចវេរ​របស់​ខ្លួន​វិញ ព្រះ‌យេហូវ៉ា​នឹង​នាំ​គេ​ចេញ​ទៅ ជា​មួយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​ដណ្ដប់​លើ​អ៊ីស្រា‌អែល!

ទំនុកតម្កើង 125:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ណា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ អ្នក​នោះ​ប្រៀប​បាន​នឹង​ភ្នំ​ស៊ីយ៉ូន ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ឥត​រង្គើ​សោះ​ឡើយ។ ភ្នំ​នានា​នៅ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម​យ៉ាង​ណា ព្រះ‌អម្ចាស់​ក៏​គង់​នៅ​ជុំ‌វិញ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ តាំង​ពី​ពេល​នេះ រហូត​ដល់​អស់‌កល្ប​ជានិច្ច យ៉ាង​នោះ​ដែរ ដ្បិត​មនុស្ស​អាក្រក់​ពុំ​អាច​គ្រប់‌គ្រង លើ​ទឹក​ដី​របស់​មនុស្ស​សុចរិត​បាន​ទេ ដូច្នេះ មនុស្ស​សុចរិត​គ្មាន​ចិត្ត​លម្អៀង​ទៅ ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ។ ព្រះ‌អម្ចាស់​អើយ សូម​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​សប្បុរស និង​ទៀង​ត្រង់។ រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​វៀច‌វេរ​វិញ សូម​ព្រះ‌អម្ចាស់​នាំ​គេ​យក​ទៅ​ធ្វើ​ទោស​ជា​មួយ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។ សូម​ឲ្យ​អ៊ីស្រា‌អែល​បាន​ប្រកប ដោយ​សេចក្ដី​សុខ‌សាន្ត!។