ទំនុកតម្កើង 12:6-7
ទំនុកតម្កើង 12:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះបន្ទូលដ៏សុទ្ធស្អាត ដូចប្រាក់ដែលគេបន្សុទ្ធក្នុងឡនៅលើដី ហើយបានសម្រង់អស់ប្រាំពីរដង។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គនឹងថែគេ ព្រះអង្គនឹងការពារយើង ចាប់តាំងពីមនុស្សជំនាន់នេះតរៀងទៅ។
ទំនុកតម្កើង 12:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះបន្ទូលដ៏បរិសុទ្ធ* គឺបរិសុទ្ធជាងប្រាក់ដែលគេយកទៅដុត ក្នុងឡប្រាំពីរដងទៅទៀត។ ព្រះអម្ចាស់អើយ ព្រះអង្គធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គជានិច្ច ព្រះអង្គនឹងការពារយើងខ្ញុំឲ្យរួច ពីកណ្ដាប់ដៃរបស់អ្នកទាំងនោះរហូតតទៅ
ទំនុកតម្កើង 12:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯព្រះបន្ទូលនៃព្រះយេហូវ៉ា នោះសុទ្ធស្អាតទាំងអស់ គឺដូចប្រាក់ដែលគេសាកក្នុងបាវធ្វើពីដី ហើយបានសំរងអស់៧ដងផង ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងថែរក្សាអ្នកទាំងនោះ ទ្រង់នឹងជួយទំនុកបំរុងគេ ចាប់តាំងពីដំណនេះជារៀងរាបតទៅ