ទំនុកតម្កើង 12:1-2
ទំនុកតម្កើង 12:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គជួយផង! ដ្បិតមនុស្សដែលកោតខ្លាចព្រះ គេកំពុងតែរួញថយទៅ ហើយមនុស្សស្មោះត្រង់ក៏កាន់តែសូន្យបាត់ ពីចំណោមមនុស្សលោកដែរ។ គ្រប់គ្នាពោលតែពាក្យភូតភរ ដល់អ្នកជិតខាងរបស់ខ្លួន គេពោលដោយបបូរមាត់បញ្ចើចបញ្ចើ និងដោយមានចិត្តពីរ។
ទំនុកតម្កើង 12:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ សូមជួយសង្គ្រោះផង! ដ្បិតលែងមានមនុស្សទៀងត្រង់ទៀតហើយ រីឯមនុស្សមានចិត្តស្មោះត្រង់ក្នុងចំណោម មនុស្សលោក ក៏បាត់បង់អស់ដែរ។ ម្នាក់ៗគិតតែនិយាយមួលបង្កាច់គ្នាទៅវិញទៅមក គេនិយាយសុទ្ធតែពាក្យបញ្ចើចបញ្ចើដាក់គ្នា តែមានចិត្តមិនទៀង។
ទំនុកតម្កើង 12:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមទ្រង់ជួយផង ដ្បិតមនុស្សដែលកោតខ្លាចដល់ព្រះ គេកំពុងតែរួញថយទៅ ហើយពួកមនុស្សស្មោះត្រង់ក៏កាន់តែសូន្យបាត់ ពីចំណោមមនុស្សដែរ គ្រប់គ្នាពោលតែសេចក្ដីភូតភរ ដល់អ្នកជិតខាងខ្លួន គេពោលដោយបបូរមាត់បញ្ចើច ហើយដោយមានចិត្ត២