ទំនុកតម្កើង 116:3-4
ទំនុកតម្កើង 116:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អន្ទាក់នៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ ការឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានរឹតរួតខ្ញុំ ខ្ញុំរងទុក្ខវេទនា ហើយថប់បារម្ភ។ ពេលនោះ ខ្ញុំបានអំពាវនាវ ដល់ព្រះនាមព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរ សូមរំដោះព្រលឹងទូលបង្គំផង!»
ទំនុកតម្កើង 116:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើឲ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់ ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។ ពេលនោះ ខ្ញុំបានអង្វររកព្រះនាមព្រះអម្ចាស់ថា៖ ឱព្រះអម្ចាស់អើយ សូមមេត្តាសង្គ្រោះជីវិតទូលបង្គំផង!
ទំនុកតម្កើង 116:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចំណងនៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ ហើយសេចក្ដីឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានចាប់ខ្ញុំ ខ្ញុំក៏កើតមានទុក្ខវេទនា នឹងព្រួយបារម្ភ នោះខ្ញុំបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ទ្រង់ សូមប្រោសព្រលឹងទូលបង្គំឲ្យរួចផង