ទំនុកតម្កើង 115:4-8

ទំនុកតម្កើង 115:4-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​ព្រះ​របស់​អ្នក​ទាំង​នោះ​វិញ សុទ្ធ​តែ​ជា​ព្រះ​ក្លែងក្លាយ​ធ្វើ​ពី​មាស​ពី​ប្រាក់ ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស។ ព្រះ​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ មាន​ច្រមុះ តែ​មិន​ចេះ​ដឹង​ក្លិន មាន​ដៃ តែ​មិន​ចេះ​ប៉ះ‌ពាល់ មាន​ជើង តែ​មិន​ចេះ​ដើរ ហើយ​មាន​បំពង់​ក តែ​មិន​អាច​បញ្ចេញ​សំឡេង​អ្វី​បាន​ឡើយ។ សូម​ឲ្យ​អស់​អ្នក​ដែល​បាន​សូន ធ្វើ​រូប​ព្រះ​ក្លែងក្លាយ ហើយ​ផ្ញើ​ជីវិត​លើ​ព្រះ​ទាំង​នោះ បាន​ដូច​រូប​ព្រះ​ទាំង​នោះ​ដែរ។