ទំនុកតម្កើង 115:13-16
ទំនុកតម្កើង 115:13-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គនឹងប្រទានពរអស់អ្នក ដែលកោតខ្លាចព្រះយេហូវ៉ា ទាំងអ្នកតូច ទាំងអ្នកធំ។ ៙ សូមព្រះយេហូវ៉ាប្រទានពរ ឲ្យអ្នករាល់គ្នាបានចម្រើនឡើង គឺទាំងអ្នករាល់គ្នា ទាំងកូនចៅរបស់អ្នករាល់គ្នា! អ្នករាល់គ្នាបានពរពីព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផ្ទៃមេឃ និងផែនដី! ៙ ស្ថានសួគ៌ គឺជាស្ថានរបស់ព្រះយេហូវ៉ា ចំណែកផែនដីវិញ ព្រះអង្គបានប្រទានដល់ពួកកូនមនុស្ស។
ទំនុកតម្កើង 115:13-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គនឹងប្រទានពរឲ្យអស់អ្នកទាំងតូច ទាំងធំ ដែលគោរពកោតខ្លាចព្រះអង្គ។ ព្រះអម្ចាស់នឹងប្រទានពរឲ្យអ្នករាល់គ្នា បានចម្រើនឡើង គឺទាំងអ្នករាល់គ្នា ទាំងកូនចៅរបស់អ្នករាល់គ្នា។ សូមទទួលព្រះពរពីព្រះអម្ចាស់ ដែលបានបង្កើតផ្ទៃមេឃ និងផែនដី! ផ្ទៃមេឃជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ តែព្រះអង្គប្រទានផែនដីមក ឲ្យមនុស្សលោក។
ទំនុកតម្កើង 115:13-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់នឹងប្រទានពរដល់អស់អ្នក ទាំងតូចទាំងធំ ដែលកោតខ្លាចព្រះយេហូវ៉ា សូមព្រះយេហូវ៉ាចំរើនឯងរាល់គ្នា ឲ្យកាន់តែច្រើនឡើង គឺឯងរាល់គ្នា ហើយនឹងកូនចៅរបស់ឯងរាល់គ្នាផង ឯងរាល់គ្នាបានពរពីព្រះយេហូវ៉ា ជាព្រះដែលបាន បង្កើតផ្ទៃមេឃ នឹងផែនដី ឯស្ថានសួគ៌ គឺជាស្ថានរបស់ព្រះយេហូវ៉ា ចំណែកផែនដីវិញ នោះទ្រង់បានប្រគល់ដល់មនុស្សជាតិ